បន្តសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

Chia sẻ
(VOVworld)-ក្នុងសម័យប្រជុំលើកទី៣៥នាថ្ងៃទី២៦
កុម្ភៈ គណៈកម្មាធិការអច្ត្រៃយ៍​រដ្ឋសភាវៀតណាម
បានផ្តល់មតិអំពីការផ្តើមគំនិតកសាងព្រលានយន្ត
ហោះ

(VOVworld)-ក្នុងសម័យប្រជុំលើកទី៣៥នាថ្ងៃទី២៦កុម្ភៈ គណៈកម្មាធិការអច្ត្រៃយ៍​រដ្ឋសភាវៀតណាម បានផ្តល់មតិអំពីការផ្តើមគំនិតកសាងព្រលានយន្តហោះ អន្តរ
ជាតិ Long Thanh។ នេះជាគំរោងការណ៍មានការវិនិយោគធំនិងដំណើការ ក្នុងរយៈ
ពេលវេង ដោយហេតុនេះ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្នើឲ្យ
មានការវាយតម្លៃសកម្មគ្រប់ជ្រុងជ្រោយអំពីការជះឥទ្ធិពលទៅលើសេដ្ឋកិច្ចសង្គម
បរិស្ថាន សន្តិសុខ ការពារជាតិ ជាពិសេសគឺការជះឥទ្ធិពលទៅលើថវិការរដ្ឋនិង
បំណុល សាធារណ។ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ថវិការលោក Phung Quoc
Hien បានស្នើរបកស្រាយច្បាស់យន្តការហិរញ្ញវត្ថុសម្រាប់គំរោងការណ៍នេះ។

បន្តសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុថវិការលោក Phung Quoc Hien
(រូបថតៈPhương Hoa – TTXVN )

        “នាបច្ចុប្បន្នគឺកំពុងអនុវត្តយន្តការហិរញ្ញវត្ថុណា ជាការផ្តល់ទុនឥតសំណង ចំពោះថវិការប្រមូលផ្តុំឬជាការផ្តល់ទុនសម្រាប់សកម្មភាពដូចជាអង្គភាពអាជីវកម្ម
១ ឬជាទុន ODA ឲ្យខ្ចីឡើងវិញ។ ក្នុងរបាយការណ៍ឲ្យដឹងថា មានខ្ទង់ប្រាក់ក្រៅ
​ថវិការ តើខ្ទង់ប្រាក់ណាត្រូវការធានារ៉ាប់រងរបស់រដ្ឋាភិបាល”។

        ក៏តាមលោក Phung Quoc Hienក្នុងលក្ខណៈដែលប្រភពទុនមានការ
លំបាកដូចសព្វថ្ងៃត្រូវគិតគូរ ដាក់គំរោងការនេះក្នុងការអាទិភាពអភិវឌ្ឍន៍បណ្តា
ប្រភេទដឹកជញ្ជូន រួមមានផ្លូវគោក ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវអាកាស។ ចំពោះ
បរិស្ថាន លោក Phan Xuan Dung ប្រធានគណៈកម្មាធិការវិទ្យាសាស្រ្ត បច្ចេក
វិទ្យនិង បរិស្ថានបានស្នើរថា៖

      “សំណូមពររបស់របាយការណ៍សុំការផ្តើមគំនិតវិនិយោគគឺត្រូវមានរបាយ
ការវាយ តម្លៃអំពីឥទ្ធិពលរបស់បរិស្ថាន។ ខ្ញុំស្នើរដ្ឋាភិបាលបកស្រាយច្បាស់
បន្ថែម និងត្រូវ មានខ្លឹមសារមុននឹងដាក់ជូនរដ្ឋសភាផ្តល់មតិវិនិយោគ”។

        ក្នុងការបកស្រាយនៅសម័យប្រជុំ រដ្ឋមន្ត្រីក្រសួងគមានាគមន៍និងដឹក
ជញ្ជូន វៀតណាមលោក Dinh La Thang បានឲ្យដឹងអំពីយន្តការហិរញ្ញវត្ថុ និង
គំរោងការ ណ៍នេះមានទុនវិនិយោគសរុបពីថវិការរដ្ឋគឺ៣០%។

      ក្នុងស័យប្រជុំនាពេលរសៀលថ្ងៃទី២៦កុម្ភៈ បណ្តាសមាជិកនៃ គណៈកម្មាធិ
ការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិទៅលើពង្រាងច្បាប់ថវិការរដ្ឋ (ធ្វើវិសោធន
កម្ម) ក្នុងនោះ ផ្តោតទៅលើការពិភាគ្សាអំពីសេចក្តីកំណត់ បែងចែក ការគ្រប់
គ្រងថវិការរដ្ឋរវាងមជ្ឈឹមនិងតំបន់។ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានចាត់ទុកថា ដើម្បីធានាបែងចែកការគ្រប់គ្រង ថវិការរដ្ឋ
រវាងមជ្ឈឹមជាមួយតំបន់ ច្បាប់ថវិការរដ្ឋធ្វើវិសោធបកម្ម ត្រូវបានរដ្ឋ សភាអនុម័ត
បន្ទាប់ពីពង្រាងច្បាប់រៀបចំរដ្ឋអំណាចតំបន់។

        ចំពោះដំណើរការថវិការ មតិជាច្រើនបានស្នើរដ្ឋសភាសម្រេចថវិការឆ្លង
តាម សម័យប្រជុំចំនួន២។ ដោយឈរលើមូលដ្ឋាននេះ នៅកិច្ចប្រជុំចុងឆ្នាំ រដ្ឋាភិ បាលនិងរាយការណ៍អំពិគំរោងប្រមូលនិងចំណាយជាផ្លូវការ វិធានការបែងចែក ថវិការមជ្ឈឹមជាក់ស្តែងដើម្បីរដ្ឋសភាពិចារណា៕

ប្រតិកម្មទៅវិញ