បន្តពង្រីកប្រសិទ្ធភាពសកម្មភាពនៃមូលនិធិដើម្បីសន្តិភាពនិងអភិវឌ្ឍវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានីហាណូយ មូលនិធិសន្តិភាពនិងអភិវឌ្ឍវៀត ណាមបានរៀបចំមហាសន្និបាតលើកទី៤ អាណត្តិ២០១៩- ២០២៤ដើម្បីបូកសរុប សកម្មភាពក្នុងអាណត្តិមុន ក៏ដូចជាពិភាក្សាអំពីទិសដៅសកម្មភាពនាពេលខាង មុខផងដែរ។ 
បន្តពង្រីកប្រសិទ្ធភាពសកម្មភាពនៃមូលនិធិដើម្បីសន្តិភាពនិងអភិវឌ្ឍវៀតណាម - ảnh 1 លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមថ្លែងនៅមហាសន្និបាត (រូបថត៖ dangcongsan.vn)

  ថ្លែងនៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាមហាជនមជ្ឈឹមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមបង្កើតមូលនិធិសន្តិភាព និងអភិវឌ្ឍវៀតណាមរបស់អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Binh កាលពីឆ្នាំ២០០៣ សំដៅរួមចំណែកបង្កើនការយល់ដឹងនិងទំនាក់ទំនងមិត្ត ភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជនបណ្ដាប្រទេសដទៃ ក៏ដូចជារួមចំណែក ទៅក្នុងបុព្វហេតុរួមរបស់ប្រជាជនក្នុងតំបន់និងលើពិភពលោកផងដែរ។ លោកស្រី Truong Thi Mai បានអះអាងថា៖

        “ក្រុមប្រឹក្សាមូលនិធិនិងបុគ្គលប្រធានមូលនិធិលោកស្រី Nguyen Thi Binh បានផ្ដល់មតិដោយមានតម្លៃជាច្រើនសម្រាប់បក្សនិងរដ្ឋ ស្ដីពីបញ្ហានានាក្នុង វិស័យកិច្ចការបរទេសនិងអភិវឌ្ឍប្រទេសជាតិ។ ពីសកម្មភាពជាក់ស្ដែងនិង លទ្ធផលដែលសម្រេចបាន បានសរអោយឃើញថា មូលនិធិបានពង្រីកយ៉ាងល្អ នូវឋានៈ តួនាទី រួមចំណែកយ៉ាងសកម្មទៅក្នុងកិច្ចការបរទេសប្រជាជនក្នុងសភាពការណ៍ថ្មី”។

        មហាសន្និបាតបានឯកភាពបោះឆ្នោតជ្រើសតាំងលោក Ha Hung Cuong អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធានមូលនិធិក្នុងអាណត្តិថ្មី។ លោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋ ស្ថាបនិកនិងជាប្រធានមូលនិធិចាប់ ពីឆ្នាំ២០០៣មក ជាប្រធានកិត្តិយសនៃមូលនិធិ៕

ប្រតិកម្មទៅវិញ