បន្តបង្កើនវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ (គណៈកម្មការដឹកនាំ) បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មការដឹកនាំតាមប្រព័ន្ធ អនឡាញជាមួយខេត្តក្រុងចំនួន ៦៣។

បន្តបង្កើនវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុក ថា ពេលវេលាខាងមុខគឺបុណ្យចូលឆ្នាំសកល បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងរដូវ បុណ្យទាន តម្រូវការផ្លាស់ប្ដូរពាណិជ្ជកម្មនិងទេសចរណ៍នឹងកើនឡើង គួបផ្សំនឹង អាកាសធាតុប្រែប្រួលយ៉ាងវិសាមញ្ញនៅពេលផ្ទេររដូវនោះ គឺជាលក្ខខណ្ឌអំណោយ ផលសម្រាប់ការរីករាលដាលនៃជំងឺឆ្លងនានា ដែលអាចធ្វើឲ្យចំនួនករណីឆ្លងកើនឡើង ជាពិសេសចំពោះកុមារដែលមានភាពធន់ខ្សោយ និងជនចាស់ជរាដែលមានជំងឺប្រចាំ កាយ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានតម្រូវឲ្យបន្តចាត់ វិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ដើម្បីឲ្យប្រជាជនទាំងអស់ទទួលអំណរបុណ្យ តេតប្រកបដោយសុវត្ថិភាព៖

“ជាដាច់ខាត កុំឱ្យជំងឺរាតត្បាតត្រួតគ្នាក្នុងឱកាសបុណ្យចូលឆ្នាំសកល និងឆ្នាំថ្មី ប្រពៃណីជាតិ លើកទឹកចិត្តប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឱ្យបានពេញលេញ និង ទាន់ពេលវេលា។ ជាដាច់ខាត កុំធ្វេសប្រហែសនឹងជំងឺរាតត្បាត ជាពិសេស កូវីដ-១៩ ហើយមានដំណោះស្រាយ ដើម្បីធានាអនាម័យ និងសុវត្ថិភាពអាហារ។ ជានិច្ចកាល បង្ការជំងឺជាជាងព្យាបាលជំងឺ ធានាសន្តិសុខសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក៏ដូច ជាឆ្នាំសកលនេះ ដើម្បីឲ្យប្រជាជនទាំងអស់គ្នាមានបុណ្យតេត មិនទុកអ្នកណាម្នាក់នៅ ពីក្រោយឡើយ”៕

ប្រតិកម្មទៅវិញ