ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet (រូបថត៖ TTXVN) |
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet បានអញ្ជើញជាសហអធិបតីសន្និសីទកាសែតរួម ដោយប្រកាសអំពី លទ្ធផលដ៏ល្អប្រសើរនៃជំនួបចរចារវាងថ្នាក់ដឹកនាំទាំង២រូប។
ប្រធានរដ្ឋលោក Tran Dai Quang បានថ្លែងអំណរគុណចំពោះប្រធានា ធិបតីលោកស្រី Michelle Bachelet និងរដ្ឋាភិបាលឈីលី ដែលបានជំរុញយ៉ាង សកម្មនូវការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការថែទាំកុមារ ជាពិសេសចំពោះកុមារជាជនរងគ្រោះងដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។ ថ្នាក់ដឹកនាំទាំង២រូបក៏បានផ្លាស់ប្ដូរអំពីបញ្ហាអន្តរជាតិនិងតំបន់ នានា ចែករំលែកការគាំទ្រការដោះស្រាយជំលោះខាងអធិបតេយ្យភាពដោយ សន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអ.ស.បនិងអនុ សញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។
មុននឹងសន្និសីទកាសែត ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានា ធិបតីលោកស្រី Michelle Bachelet បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម វៀតណាម-ឈីលី។ ថ្នាក់ដឹកនាំទាំង២រូបបានអញ្ជើញជាកសិណសាក្សីពិធីចុះ ហត្ថលេខាលើឯកសារសហប្រតិបតិ្តការមួយចំនួនរវាងប្រទេសទាំង២ទៀតផង។
នារសៀលថ្ងៃទី៩ វិច្ចិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុង ហាណូ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀង ជាតិដ៏មហោឡារឹក ស្វាគមន៍ប្រធានាធិបតីលោកស្រី Michelle Bachelet និង គណៈប្រតិភូជាន់ខ្ពស់ឈីលីមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម៕