បន្តបង្កើតបរិយាកាសសិក្សារៀនសូត្រភាសាវៀតណាមដ៏ទាក់ទាញសម្រាប់អាណិកជនជំនាន់វ័យក្មេង

Chia sẻ
(VOVWORLD) - ទន្ទឹមនឹងការងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ការងារលើកតម្កើងភាសាវៀតណាមក៏ត្រូវបានយកចិត្តទុកដាក់ជានិច្ច ហើយជាគោលការណ៍ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម។
បន្តបង្កើតបរិយាកាសសិក្សារៀនសូត្រភាសាវៀតណាមដ៏ទាក់ទាញសម្រាប់អាណិកជនជំនាន់វ័យក្មេង - ảnh 1សិក្ខាសាលាស្ដីពីការបូកសរុបការអនុវត្តផែនការលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសឆ្នាំ ២០២៣

 

នាព្រឹកថ្ងៃទី៨ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស នៃក្រសួងការបរទេសវៀតណាមបានបើកសិក្ខាសាលាស្ដីពីការបូកសរុបការអនុវត្តផែនការលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសឆ្នាំ ២០២៣។

អញ្ជើញថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោកស្រី Le Thi Thu Hang បានចាត់ទុកថា ទន្ទឹមនឹងការងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ការងារលើកតម្កើងភាសាវៀតណាមក៏ត្រូវបានយកចិត្តទុកដាក់ជានិច្ច ហើយជាគោលការណ៍ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម៖ “សកម្មភាពលើកតម្កើងភាសាវៀតណាមកំពុងត្រូវបានអនុវត្តន៍ដោយព្រមៗគ្នាជាមួយទម្រង់ទ្រាយទូលំទូលាយទាងក្នុង និងក្រៅប្រទេស ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់សក្រសួង ស្ថាប័ន សហគ្រាស ជាពិសេសគឺរបស់ជនរួមជាតិនៅឯបរទេស ហើយក្លាយទៅជាព្រឹត្តិការណ៍ទាក់ទាញសហគមន៍ជនវៀតណាមនៅឯបរទេស ក៏ដូចជាជួយផ្សព្វផ្សាយរាល់តម្លៃដ៏ថ្លៃថ្លារបស់ភាសា និងវប្បធម៌ជាតិផងដែរ”។

ក្នុងសិក្ខាសាលានេះ ប្រតិភូបានមានប្រសាសន៍ថា ចាំបាច់ត្រូវបន្តបង្កើតបរិយាកាសសិក្សាដ៏ទាក់ទាញ សំបូរបែបអំពីខ្លឹមសារ និងទម្រង់ ធ្វើពិពិធកម្ម ផ្លាស់ប្ដូរកម្មវិធីសិក្សារៀនសូត្រភាសាវៀតណាម ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងរៀនភាសាវៀតណាម សមស្របទៅនឹងតម្រូវការរបស់តំបន់នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ