បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង OECD ឲ្យកាន់តែខ្លាំងក្លាថែមទៀត

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការ និងប្រឹក្សាគោលនយោបាយរបស់ OECD ហើយត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយ OECD ដើម្បីផ្តល់ទិន្នន័យស្រាវជ្រាវ វិភាគ ឆ្លុះបញ្ចាំង និងផ្តល់យោបល់អំពីគោលបំណង គោលនយោបាយពហុវិមាត្រ។
បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង OECD ឲ្យកាន់តែខ្លាំងក្លាថែមទៀត - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយអគ្គលេខាធិការ លោក Mathias Cormann (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៨ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Mathias Cormann អគ្គលេខាធិការអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ក្នុងឱកាសចូលរួមសកម្មភាពក្នុងកម្មវិធីអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២  របស់ OECD នៅទីក្រុងហាណូយ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការ និងប្រឹក្សាគោលនយោបាយរបស់ OECD ហើយត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយ OECD ដើម្បីផ្តល់ទិន្នន័យស្រាវជ្រាវ វិភាគ ឆ្លុះបញ្ចាំង និងផ្តល់យោបល់អំពីគោល បំណង គោលនយោបាយពហុវិមាត្រ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ OECD បន្តជួយឧបត្ថម្ភ វៀតណាមលើការបណ្តុះបណ្តាលធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដូចជា ការប្រើប្រាស់ ការនាំចេញ សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍...។

ចំណែកខ្លួនវិញ អគ្គលេខាធិការ OECD បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងកម្មវិធីអាស៊ីអាគ្នេយ៍; បង្ហាញពីចំណាប់អារម្មណ៍ចំពោះគោលការណ៍ណែនាំ និងកម្មវិធីអភិវឌ្ឍន៍របស់វៀតណាម ដោយបង្ហាញថា សមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមឆ្លុះបញ្ចាំងពីគោលនយោបាយ និងទិសដៅត្រឹមត្រូវ។ លោកអគ្គលេខាប្តេជ្ញាថា OECD នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីឱ្យវៀតណាមទទួលជោគជ័យក្នុងតួនាទីជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍ អាណត្តិ ២០២២-២០២៥ និងអនុវត្តផែនការសកម្មភាពអនុវត្តន៍អនុស្សរណៈយោគយល់គ្នាដំណាក់កាល ២០២២- ២០២៦។

នាថ្ងៃដដែល នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអញ្ជើញទទួលជួបជាមួយលោក Mathias Cormann ផងដែរ៕

ប្រតិកម្មទៅវិញ