បន្តជំរុញទំនាក់ទំនងកិច្ចការបរទេសអោយកាន់តែមានប្រសិទ្ធភាពនិងជាក់ស្ដែង

Chia sẻ
(VOVWORLD) - នោះគឺជាការបញ្ជាណែនាំរបស់លោក Tran Quoc Vuong អចិន្ត្រៃយ៍គណៈ លេខានៅសន្និសីទបូកសរុបកិច្ចការបរទេសឆ្នាំ២០១៨និងដាក់អោយអនុវត្តភារ កិច្ចឆ្នាំ២០១៩របស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម នាព្រឹកថ្ងៃទី១០ ខែ មករា នៅរដ្ឋធានីហាណូយ។
បន្តជំរុញទំនាក់ទំនងកិច្ចការបរទេសអោយកាន់តែមានប្រសិទ្ធភាពនិងជាក់ស្ដែង - ảnh 1លោក Tran Quoc Vuong អចិន្ត្រៃយ៍គណៈ លេខា ថ្លែងមតិនៅសន្និសីទ 


លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា គណៈ កម្មាធិការកិច្ចការបរទេសមជ្ឈឹមចាំបាច់ត្រូវត្រៀមរៀបចំអោយបានល្អនូវសកម្ម ភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំបក្ស សហការយ៉ាងស្អិតល្មួតរវាងកិច្ចការបរទេស របស់បក្សជាមួយកិច្ចការបរទេសរបស់រដ្ឋនិងកិច្ចការបរទេសប្រជាជន សំដៅ បង្កើតឡើងកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូលនៅលើរណសិរ្សកិច្ចការ បរទេស។ លោក Tran Quoc Vuong បានស្នើថា៖

        “បន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅថែមទៀតនូវគោលមាគ៌ាកិច្ចការបរទេស របស់បក្សនិងរដ្ឋដើម្បីអនុវត្តន៍ក្នុងករណីជាក់ស្ដែងនីយួយៗ។ គោលដៅគឺរក្សា សន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិ និងតួនាទីដឹកនាំរបស់បក្ស។ ជំរុញសកម្ម ភាពកិច្ចការបរទេសអោយកាន់តែមានប្រសិទ្ធភាពនិងជាក់ស្ដែង ដែលក្នុងនោះ ផ្ដល់អាទិភាពសម្រាប់គណៈបក្សកាន់អំណាចនានា និងគណៈបក្សដែលមាន ឋានៈនិងតួនាទីដ៏សំខាន់លើឆាកនយោបាយ ជាពិសេសគឺបណ្ដាប្រទេសជិតខាង ប្រទេសអាស៊ាន និងដៃគូសំខាន់ៗ”៕

ប្រតិកម្មទៅវិញ