(រូបថត៖ TTXVN) |
នៅពិធីនេះ លោក Don Tuan Phong បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគ ទាននានារបស់ EMWF នៅវៀតណាមក្នុងអំឡុងពេល៣០ឆ្នាំកន្លងទៅ ព្រមទាំងជឿ ជាក់ថា នាពេលខាងមុខ អង្គការ EMWF នឹងបន្តសកម្មភាពជួយឧបត្ថម្ភជា ច្រើនថែមទៀតសម្រាប់វៀតណាម សំដៅកែលំអសុខភាព លើកស្ទួយជីវភាព រស់នៅរបស់ជនក្រីក្រនៅវៀតណាម។
តាងនាម EMWF នាយិកាប្រតិបត្តិលោកស្រី Lynn Foden បានសម្ដែងនូវក្ដី កិត្តិយសនាពេលអង្គការ EMWF ទទួលបានគ្រឿងឥស្សរិយៈយសមិត្តភាពដែល ជារង្វាន់ដ៏ឧត្តុងឧត្តមរបស់រដ្ឋវៀតណាម ព្រមទាំងថ្លែងអំណរគុណចំពោះស្ថាប័ន សមត្ថកិច្ចរបស់វៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រ EMWF ក្នុងដំណើរការ អនុវត្តកម្មវិធីនិងគម្រោងការណ៍នានានៅវៀតណាមផងដែរ៕