បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី

Chia sẻ
(VOVworld)- បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី។​នេះជាការអះ អាងរបស់ប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni 
បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី - ảnh 1
ប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni

(VOVworld)- បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី។​នេះជាការអះ
អាងរបស់ប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni ក្នុងពិធីអំណរសាទរខួបលើកទី
៧១នៃទិវាបុណ្យជាតិវៀតណាមថ្ងៃទី២កញ្ញាដោយស្ថានទូតវៀតណាមប្រចាំនៅអ៊ីតា
លីរៀបចំឡើងនាថ្ងៃទី១៦កញ្ញា។ លោកស្រី Marina Sereni បានសង្កត់ធ្ងន់ថា កិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់
 វិស័យ។​ហើយក្នុងរយៈពេល៣ឆ្នាំកន្លងទៅ តម្លៃសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀត
ណាមជាមួយអ៊ីតាលីបានកើនឡើងទ្វេដង ជួយវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្ម
ធំបំផុតរបស់អ៊ីតាលីក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

        ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh
Thien បានជូនដំណឹងអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមទៅ
អ៊ីតាលី និងដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាអ៊ីតាលីមកវៀតណាមនឹងជា
ព្រឹត្តិការណ៍សំខាន់ៗដែលប្រព្រឹត្តទៅពីឥឡូវដល់ដំណាចឆ្នាំ២០១៦នេះ៕

ប្រតិកម្មទៅវិញ