បន្តជំនះពុះពារលើផលវិបាកនៃទឹកជំនន់នៅភាគកណ្ដាលវៀតណាម

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី១៩វិច្ឆិកា ក្រុមការងាររបស់មជ្ឈឹមដឹកនាំដោយ​ឧបនាយក​រដ្ឋមន្ត្រីលោក Hoang Trung Hai បានចុះត្រួតពិនិត្យការងារជំនះពុះពារ​លើ​ផលវិបាក​​​ដោយ​ទឹកជំនន់នៅដំបន់នានាក្នុងខេត្ត Quang Ngai។


បន្តជំនះពុះពារលើផលវិបាកនៃទឹកជំនន់នៅភាគកណ្ដាលវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមកសាកសួរសុខទុក្ខប្រជាជននៅបណ្ដាឃុំរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុតក្នុងវគ្គទឹកជំនន់កន្លងមក។ (VOV)

        Vovworld-នាថ្ងៃទី១៩វិច្ឆិកា ក្រុមការងាររបស់មជ្ឈឹមដឹកនាំដោយ​ឧបនាយក​
រដ្ឋមន្ត្រីលោក Hoang Trung Hai បានចុះត្រួតពិនិត្យការងារជំនះពុះពារ​លើ​ផលវិបាក​​​
ដោយ​ទឹកជំនន់នៅដំបន់នានាក្នុងខេត្ត Quang Ngai។ ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានមក​សាកសួរ​សុខទុក្ខប្រជាជននៅបណ្ដាឃុំរងការខូចខាត​ដ៏ធ្ងន់ធ្ងរ
បំផុត​ក្នុងវគ្គទឹក​ជំនន់​កន្លង​មក។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន​សំណូម​ពរ
Quang Ngai ត្រូវ​ខំប្រឹង​ប្រែង​ប្រមូលផ្ដុំគ្រប់ប្រភពកំលាំងជួយឧបត្ថម្ភ​ជាស្បៀងអាហារ
មិនទុកឲ្យជន​ណា​មួយនាក់ត្រូវអត់​ឃ្លានឡើយ។

        ចំពោះការខូចខាតដ៏ធ្ងន់ធ្ងរដោយភ្លៀងទឹកជំនន់ដែលបណ្ដាលឡើងនៅភាគ​
កណ្ដាល Tay Nguyen មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានសំរេចចិត្ត​ជួយ​ឧបត្ថម្ភបន្ទាន់ជាប្រាក់និងទំនិញមានតំលៃប្រមាណជាង១ពាន់លានដុងឲ្យ​ខេត្តចំនួន
៥គឺ Binh Dinh, Quang Nam, Quang Ngai, Kon Tum និង Gia Lai។ សមាគម​កាកបាត​
ក្រហមខេត្ត Binh Dinh ក៏បានផ្គត់ផ្គងមីកញ្ចប់១ពាន់តេស ម្ហូបអាហារ៣ពាន់​ចំណែក​ចលនាមីកញ្ចប់៥ពាន់តេសទឹកផឹក២ពាន់លីត្រឲ្យ​ប្រជាជន។​ សមាគមកាកបាត
ក្រហម​ខេត្ត Phu Yen, Gia Lai បានដកប្រាក់ពីមូលនិធិ​ជួយ​ឧបត្ថម្ភឲ្យគ្រួសារមានអ្នក​
ស្លាប់​ដោយ​ទឹក​ជំនន់​លើភូមិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ