តាមនោះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើឲ្យក្រសួង ស្ថាប័ន មូលដ្ឋាននិងទីភ្នាក់ងារពាក់ព័ន្ធ យោងតាមមុខងារនិងភារកិច្ច បន្តគ្រប់គ្រងតម្លៃដោយប្រុងប្រយ័ត្ន បត់បែននិងម្ចាស់ការ ដោយផ្តោតសំខាន់លើការគាំទ្រការអនុវត្ត “គោលដៅពីរដើរទន្ទឹមគ្នា” របស់រដ្ឋាភិ បាល។ លើសពីនេះទៅទៀត ក្រសួង ស្ថាប័ននិងមូលដ្ឋានបានធ្វើការសម្របសម្រួលយ៉ាងជិតស្និតនិងអនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្តីបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី និងប្រធានគណៈ កម្មាធិការដឹកនាំត្រួតពិនិត្យតម្លៃ ជំរុញឱ្យមានការត្រួតពិនិត្យជំនាញនិងតាមខ្លឹមសារលើតម្លៃត្រួតពិនិត្យ តម្លៃទីផ្សារនិងប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច៕