បន្តកម្មវិធីនៃសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៥

Chia sẻ
(VOVWORLD) - ក្នុងសម័យប្រជុំពិភាក្សា គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះគោលការណ៍ណែនាំ គោលនយោបាយ និងដំណោះស្រាយសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលត្រូវបានបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលផ្សព្វផ្សាយឲ្យប្រើប្រាស់ទាន់ពេលវេលា ត្រឹមត្រូវតាមទិសដៅ ប្រកបដោយប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្តែង។  
បន្តកម្មវិធីនៃសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៥ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ TTXVN)

ចាប់ពីថ្ងៃនេះ រដ្ឋសភានឹងចំណាយពេល ២ ថ្ងៃដើម្បីធ្វើការពិភាក្សាពេញអង្គនៅសាលប្រជុំស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១ និងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២២។ អគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួម។ វគ្គពិភាក្សាត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍សម្រាប់អ្នកបោះឆ្នោតទូទាំងប្រទេសបានតាមដានទស្សនា។

ក្នុងសម័យប្រជុំពិភាក្សា គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះគោលការណ៍ណែនាំ គោលនយោបាយ និងដំណោះស្រាយសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលត្រូវបានបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលផ្សព្វផ្សាយឲ្យប្រើប្រាស់ទាន់ពេលវេលា ត្រឹមត្រូវតាមទិសដៅ ប្រកបដោយប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្តែង។  ការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ បង្ហាញថា វៀតណាមបានបើកទ្វារជាមួយពិភពលោកដោយភាពជឿជាក់លើខ្លួន ក្រោយជំងឺរាតត្បាតកូវីដ១៩។ សមាជិកសមាជិការសភាក៏បានផ្តល់ការវិភាគយ៉ាងទូលំទូលាយ និងបានផ្តល់អនុសាសន៍ដំណោះស្រាយជាច្រើនសម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោក Tran Hoang Ngan គណៈប្រតិភូទីក្រុងហូជីមិញបានចាត់ទុកថា៖

“រដ្ឋាភិបាលចាំបាច់ត្រូវបង្កើតប្រព័ន្ធនៃដំណោះស្រាយព្រមៗគ្នា ពីរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង សម្របតាមសេណារីយ៉ូ ដោយយកចិត្តទុកដាក់លើ   អថេរសំខាន់ពីរគឺតម្លៃប្រេងឥន្ធនៈ និងតម្លៃម្ហូបអាហារ។ នៅចំពោះមុខ គួរតែផ្តល់អាទិភាពដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាសន្តិសុខសង្គម។ តាមនោះ រដ្ឋាភិបាលគួរតែឆាប់ដាក់ជូនរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឲ្យកាត់បន្ថយពន្ធការពារបរិស្ថាន ពន្ធប្រើប្រាស់ពិសេស និងពន្ធលើតម្លៃបន្ថែមលើទំនិញ ដែលកត្តាសំខាន់បំផុតគឺ៖ ប្រេងឥន្ធនៈ។ លើសពីនេះ  នឹងជួយកាត់បន្ថយការចំណាយលើធាតុចូលសម្រាប់អាជីវកម្ម ពង្រឹងការគ្រប់គ្រងតម្លៃ ប្រយុទ្ធប្រឆាំងនឹងការផ្ទុកទុក ណែនាំនូវកម្មវិធីស្ថិរភាពតម្លៃនៅក្នុងតំបន់ តំបន់ឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញ”។

គណៈប្រតិភូក៏បានចាត់ទុកថា រដ្ឋាភិបាលត្រូវពន្លឿនការអភិវឌ្ឍផ្នែកឧស្សាហកម្ម មូលដ្ឋានគ្រឹះនៃឧស្សាហកម្មមេកានិច ឧស្សាហកម្មសម្ភារៈ ឧស្សាហកម្មឧបត្ថម្ភ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គាំទ្រដល់អាជីវកម្មក្នុងការផ្លាស់ប្តូរឌីជីថល និងវិនិយោគកាន់តែច្រើនក្នុងការផ្លាស់ប្តូរឌីជីថលបន្ថែមទៀតសម្រាប់វិស័យកសិកម្ម។ ទាំងអស់ នេះជាប្រៀបខ្លាំងរបស់វៀតណាមនៅពេលប្រទេសជុំវិញពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ៕

ប្រតិកម្មទៅវិញ