បិទសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី១៥ ស្តីពីសមុទ្រខាងកើត៖ ស្នើយន្តការសហប្រតិបត្តិការនិងនវានុវត្តណ៍​ជាច្រើនដើម្បីសម្រេចបាននូវសក្តានុពលនៃសមុទ្រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហូជីមិញ សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតបានបិទបញ្ចប់ បន្ទាប់ពីការពិភាក្សារយៈពេល ២ ថ្ងៃ។
បិទសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី១៥ ស្តីពីសមុទ្រខាងកើត៖ ស្នើយន្តការសហប្រតិបត្តិការនិងនវានុវត្តណ៍​ជាច្រើនដើម្បីសម្រេចបាននូវសក្តានុពលនៃសមុទ្រ - ảnh 1សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៥ ស្តីពីសមុទ្រខាងកើត។ រូបថត៖ dangcongsan.vn

នៅចុងបញ្ចប់នៃសម័យពិភាក្សានិងសុន្ទរកថា វាគ្មិនដែលចូលរួមសិក្ខាសាលានេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាបរិយាកាសសន្តិសុខនៅសមុទ្រខាងកើត ដោយស្នើឱ្យធ្វើស្ថាប័ននីយកម្ម វេទិកាប៉ូលីសសមុទ្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ វាគ្មិនក៏បានចាត់ទុកថា ការផ្លាស់ប្តូរបៃតងនិងនិរន្តរភាពក្នុងការធ្វើអាជីវកម្មផលិតកម្មនិងប្រើប្រាស់ថាមពលនិងធនធានសមុទ្រ គឺជានិន្នាការដែលមិនអាចបញ្ច្រាសបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនានាត្រូវមានតុល្យភាពរវាងការធ្វើអាជីវកម្មនិងការអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រ ចាំបាច់ត្រូវមានក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការស្តីពីការការពារ កសាងនិងរក្សាមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ តំណាងជំនាន់វ័យក្មេងមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏បានចូលរួមពិភាក្សាអំពីការព្រួយបារម្ភរបស់ជំនាន់វ័យក្មេង ក្នុងបញ្ហាទាក់ទិនដល់សមុទ្រខាងកើត ទន្ទឹមនឹងនោះចែករំលែកគំនិតនិងសំណើរមួយចំនួនដើម្បីសម្រេចបាននូវសមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។

ចូលរួមសិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺរណែត លោកស្រី Paola Pampaloni ប្រធានផ្នែកអាស៊ី-ប៉ាស៊ីហ្វិក នៃទីភ្នាក់ងារកិច្ចការបរទេសសហភាពអឺរ៉ុប (EEAS) បានអះអាងថា EU យកចិត្តទុកដាក់លើពហុភាគីនិយម ហើយបានឲ្យដឹងថា EU មានផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយសន្តិសុខលើលំហសមុទ្រ និងភាពសម្បូររុងរឿងរបស់បណ្តាប្រទេសឆ្នេរសមុទ្រខាងកើត។ ដូច្នេះ EU បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារាល់ទង្វើណាមួយដែលបង្កើនភាពតានតឹង និងធ្វើឲ្យចុះខ្សោយសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់។ លោកស្រី Pampaloni បានអះអាងថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ) គឺជា “ត្រីវិស័យ” កំណត់ទិសដៅសម្រាប់ការដោះស្រាយជម្លោះនៅក្នុងតំបន់ដោយសន្តិវិធី។ ទន្ទឹមនឹងនោះ EU គាំទ្រដំណើរការចរចាដែលដឹកនាំដោយអាស៊ាន សំដៅឆ្ពោះទៅរកក្រមប្រតិបត្តិ COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែងនិងមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ ក្នុងនោះ COC ត្រូវគោរពផលប្រយោជន៍របស់ភាគីទី ៣ ស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ