បទយកការណ៍ស្តីពីជាតិគីមីពុលព័ណ៌លឿងទុំ/dioxinនៅវៀតណាមបានឧទ្ទេសនាមទទួលរង្វាន់ Emmy អន្តរជាតិ

Chia sẻ
(VOVworld)-គណៈចាត់តាំងពានរង្វាន់ Emmy របស់អាមេរិកទើបនឹងបានប្រ​កាសការឧទ្ទេសនាមជាផ្លូវការសម្រាប់ប្រភេទវណ្ណកម្មទូរទស្សន៍ព័ត៌មាននិង 
បទយកការណ៍ស្តីពីជាតិគីមីពុលព័ណ៌លឿងទុំ/dioxinនៅវៀតណាមបានឧទ្ទេសនាមទទួលរង្វាន់ Emmy អន្តរជាតិ - ảnh 1
អ្នកនិពន្ធPhilipp Abresch និងតួរអង្គរបស់ខ្លួនក្នុងបទយកការណ៍ -កុមារី Long Thanh អាយុ ១៥ឆ្នាំ

(VOVworld)-គណៈចាត់តាំងពានរង្វាន់ Emmy របស់អាមេរិកទើបនឹងបានប្រ​កាស
ការឧទ្ទេសនាមជាផ្លូវការសម្រាប់ប្រភេទវណ្ណកម្មទូរទស្សន៍ព័ត៌មាននិង ព្រឹត្តិការណ៍
អន្តរជាតិឆ្នាំ២០១៦ ក្នុងនោះមានបទយកការណ៍ “Long Thanh will lachen” បាន
ចូលក្នុងបញ្ជីរសម្រាប់ពានរង្វាន់ដ៏ថ្លៃថ្លានេះ។ បទយកការណ៍ “Long Thanh will
lachen” ដឹកនាំដោយអ្នកនិពន្ធ Philipp Abresch (ដែលជាប្រធាន តំណាងកាណាល
 ARD របស់អាល្លឺម៉ង់ប្រចាំនៅសឹង្ហបុរី) មានរយៈពេល២៨នារី ៣១វិនាទី។ វណ្ណៈកម្ម
នេះបានដំណាលអំពីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌ លឿងទុំ/dioxin ដោយ
ទាហានអាមេរិកប្រើប្រាស់នាគ្រាសង្គ្រាមនៅវៀតណាម។ រយៈពេល៤០ឆ្នាំក្រោយ
សង្គ្រាមមក នៅមានជនវៀតណាម៣លាននាក់ផ្ទុកក្នុងខ្លួននូវផលវិបាកដោយជាតិ
គីមីព័ណ៌លឿងទុំនិងកុមារាកុមារីជាង១៥ម៉ឺននាក់ ត្រូវ ពិការពីកំណើត ដូចជាករីណី
របស់កុមារី Long Thanh អាយុ១៥ឆ្នាំជាតួរអង្គក្នុង បទយកការណ៍នេះ។ ជំនះពុះពារ
លើជោគវាសនា កុមារី Long Thanh និងប្អូនបុរស របស់ខ្លួននៅរស់ដោយកម្លាំងរស់
រឹងមាំ។ វណ្ណកម្មទទួលបានជ័យលាភីនឹងបាន ប្រកាសនៅក្រុង New York នាថ្ងៃទី
២១កញ្ញាខាងមុខ។​ការដែលបទយកការណ៍ “Long Thanh will lachen” ចុះឈ្មោះ
ទទួលពានរង្វាន់ Emmy អន្តរជាតិនេះ​នឹង​រួម សម្លេងនិងចែករំលែកនៃការឈឺចាប់
ដែលក្រុមគ្រួសារវៀតណាមជាច្រើនកំពុងរងអំរែកពីជំនាន់មួយទៅជំនាន់មួយក្រោយ
សង្គ្រាម៕

ប្រតិកម្មទៅវិញ