បិទមហោស្រពវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី២

Chia sẻ

(VOVWORLD) - មហោស្រពវប្បធម៌ជាតិ Dao លើកទី ២ ឆ្នាំ ២០២២ មានការចូលរួមរបស់សិល្បករជនជាតិភាគតិច Dao ជាង ១.០០០ នាក់ តារាសម្ដែង និងអត្តពលិកមកពី ១៤ ខេត្តក្នុងប្រទេស រួមមាន Thai Nguyen, Bac Giang, Bac Kan, Cao Bang, Ha Giang, Lai Chau,  Lao Cai, Quang Ninh, Son La, Tuyen Quang, Vinh Phuc, Phu Tho, Thanh Hoa និង Yen Bai។

បិទមហោស្រពវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី២ - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបិទ (រូបថត៖ Quan Trang/TTXVN)

បន្ទាប់ពីរយៈពេល ៣ ថ្ងៃ ដោយប្រព្រឹត្តទៅជាមួយនឹងសកម្មភាពវប្បធម៌ពិសេសជាច្រើននោះ នាយប់ថ្ងៃទី ៨ ខែតុលា នៅសារមន្ទីរវប្បធម៌នៃក្រុមជនជាតិវៀតណាម (ទីក្រុង Thai Nguyen ខេត្ត Thai Nguyen) មហោស្រពវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី ២ ក្រោមប្រធានបទ “ការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao - សមភាព សាមគ្គីភាព សមាហរណកម្ម និងអភិវឌ្ឍន៍” ត្រូវបានបិទបញ្ចប់។

មហោស្រពវប្បធម៌ជាតិ Dao លើកទី ២ ឆ្នាំ ២០២២ មានការចូលរួមរបស់សិល្បករជនជាតិភាគតិច Dao ជាង ១.០០០ នាក់ តារាសម្ដែង និងអត្តពលិកមកពី ១៤ ខេត្តក្នុងប្រទេស រួមមាន Thai Nguyen, Bac Giang, Bac Kan, Cao Bang, Ha Giang, Lai Chau,  Lao Cai, Quang Ninh, Son La, Tuyen Quang, Vinh Phuc, Phu Tho, Thanh Hoa និង Yen Bai។

ថ្លែងមតិក្នុងពិធីបិទ  លោកស្រី Nguyen Thi Hai Nhung ប្រធាននាយកដ្ឋានវប្បធម៌ជនជាតិ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុប្រធានគណៈកម្មាធិការរៀបចំមហោស្រពបានវាយតម្លៃថា៖ ពិធីបុណ្យបានបំពេញសេចក្តីប្រាថ្នារួមរបស់សហគមន៍ ជនជាតិភាគតិច ជាពិសេសជនជាតិ Dao ក្នុងមហាគ្រួសារជនជាតិវៀតណាមទាំង ៥៤។  តាមនោះ លើកកម្ពស់ការយល់ដឹង   និងស្មារតីទទួលខុសត្រូវរបស់ជនជាតិភាគតិចទូទាំងប្រទេស ក្នុងការថែរក្សាសម្បត្តិវប្បធម៌របស់ប្រទេសជាតិ។ សកម្មភាពនៅមហោស្រពបានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao បង្កើតឡើងវិញនូវតម្លៃប្រពៃណីជនជាតិ ក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ពីនោះ បញ្ជាក់ពីកម្លាំងរស់យ៉ាងរឹងមាំនៃវប្បធម៌ជនជាតិ Dao តាមរយៈពេលពេលវេលា និងលំហ ក្នុងការផ្លាស់ប្តូរ ក្នុងនិន្នាការសមាហរណកម្ម។ វប្បធម៍ជនជាតិ Dao មិនត្រឹមតែជាអត្តសញ្ញាណដ៏មានតម្លៃនៃវប្បធម៌ជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន ក៏ជាឧបករណ៍រួមដំណើរសម្រាប់សហគមន៍ជនជាតិ Dao និងជនជាតិដទៃ លើមាគ៌ាសមាហរណកម្ម និងការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ។ 

នៅពិធីបិទ គណៈកម្មាធិការរៀបចំពិធីបុណ្យបានប្រកាសក្រុមដែលឈ្នះក្នុងខ្លឹមសារសំខាន់ៗមួយចំនួននៃពិធីបុណ្យ។ ពិធីប្រគល់ទង់សម្រាប់រៀបចំមហោស្រពវប្បធម៌ជាតិ Dao លើកទី ៣ ឆ្នាំ២០២៧ បានទៅខេត្ត Lao Cai៕

ប្រតិកម្មទៅវិញ