តំបន់តាំងពិព័រណ៌អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម-កម្ពុជា។ (រូបថត៖ Huynh Thao/VNA) |
ប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃជាមួយនឹងសកម្មភាពតាំងពិព័រណ៍ សិក្ខាសាលា ការតភ្ជាប់ពាណិជ្ជកម្ម និងការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងបណ្ដា សហគ្រាស នារសៀលថ្ងៃទី ២៩ តុលា ពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិ វៀតណាម-កម្ពុជាឆ្នាំ ២០២៣ (VIDEX ២០២៣) បានបិទបញ្ចប់នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងក្របខ័ណ្ឌនៃ VIDEX ២០២៣ មានសកម្មភាពនានាដូចជា សន្និសីទ "ជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា ឆ្នាំ ២០២៣" សិក្ខាសាលា "បង្កើនការតភ្ជាប់ និងការអភិវឌ្ឍផ្លូវសេវាកម្មភស្តុភាររវាង វៀតណាម-កម្ពុជា" រួមជាមួយនឹងសកម្មភាពតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការផ្នែកបច្ចេក វិទ្យា និងពាណិជ្ជកម្មនៅនឹងកន្លែង និងតាមអនឡាញ ដោយទាក់ទាញសហគ្រាស វៀតណាមនិងកម្ពុជាជាង ២០០ ចូលរួម។
សហគ្រាសវៀតណាម និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចសន្យាគោលការណ៍ចំនួន ៨៕