ការសម្ដែងពន្លឺសិល្បៈដោយយន្តហោះដ្រូននៅពិធីបិទពិធីបុណ្យទន្លេទីក្រុងហូជីមិញ។ (រូបថត៖ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ) |
ដោយមានប្រធានបទ “ទីក្រុងហូជីមិញ - ទន្លេច្រៀងដ៏ភ្លឺចិញ្ចាច” យន្តហោះដ្រូនចំនួន ១.១០០ គ្រឿងបានគូរលើផ្ទៃមេឃនូវរូបភាពចម្រុះពណ៌ និងពោរពេញទៅដោយ អត្ថន័យ ដូចជា៖ រូបភាពផ្សារ Ben Thanh រូបភាពនាវាជាប្រវត្តិសាស្ត្រដែលធ្លាប់បាន មកនិងចេញទៅលើទន្លេ Saigon។
ក្រៅពីកម្មវិធីសម្ដែងដ្រូន ប្រជាជនក៏បានទស្សនាការ សម្ដែងម៉ូតូទឹក ការជិះស្គីទឹកនិង Flyboard ជាដើម។ មកទស្សនាពិធីបុណ្យនេះ លោក Nguyen Trung Hieu ពលរដ្ឋទីក្រុងហូជីមិញម្នាក់ មានអារម្មណ៍ថា៖
“នេះជាលើកទីមួយហើយដែលគ្រួសាររបស់ខ្ញុំបានចូលរួមក្នុងសកម្មភាពនៃពិធីបុណ្យនេះ។ កូនៗរបស់ខ្ញុំពិតជាចូលចិត្តណាស់។ សកម្មភាពនៅទីនេះគឺទំនើប និង សប្បាយម៉ែនទែន ដោយបង្កើតផលិតផលថ្មីសម្រាប់ទេសចរណ៍ទីក្រុង។ ឆ្នាំក្រោយ ប្រសិនបើទីក្រុងហូជីមិញបន្តរៀបចំពិធីបុណ្យនេះ ប្រហែលជាធំជាងឆ្នាំនេះ។ នៅ ពេលនោះ ប្រជាជននឹងមានលំហសាធារណៈជាច្រើនសម្រាប់កម្សាន្ត គួបផ្សំនឹងការ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ”។
ក្នុងរយៈពេល ១០ ថ្ងៃ ពិធីបុណ្យទន្លេទីក្រុងហូជីមិញឆ្នាំ ២០២៤ បានប្រព្រឹត្តទៅ យ៉ាងរស់រវើកជាមួយនឹងសកម្មភាពជិត ២០ ដូចជា៖ កម្មវិធីសិល្បៈ ការសម្ដែងកាំជ្រួច សិល្បៈ ការបង្កើតឡើងវិញនូវទិដ្ឋភាពផ្សារអណ្ដែតទឹក សប្ដាហ៍ផ្លែឈើ ការប្រកួត ហែលទឹក និងការសម្ដែងកីឡាទឹក៕