បទប្បញ្ញត្តិថ្មីស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកជាមួយពាណិជ្ជករ និងអង្គការបរទេស

Chia sẻ
(VOVWORLD) - ពាណិជ្ជករ និងអង្គការបរទេស ដែលមានគេហទំព័រផ្តល់សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម គឺជាពាណិជ្ជករ អង្គការដែលមានទម្រង់ប្រតិបត្តិការដូចជាមានឈ្មោះដែនវៀតណាម ឬភាសាបង្ហាញជាភាសាវៀតណាម; មានប្រតិបត្តិការជាង ១ សែនដង ពីវៀតណាមក្នុងរយៈពេលមួយឆ្នាំ។
បទប្បញ្ញត្តិថ្មីស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកជាមួយពាណិជ្ជករ និងអង្គការបរទេស - ảnh 1(រូបថត៖ VNA)

នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ទើប បានចេញឯកសារស្ដីពីការអនុវត្តបទប្បញ្ញត្តិស្តីពីប្រតិបត្តិការពាណិជ្ជកម្ម អេឡិចត្រូនិកចំពោះពាណិជ្ជករ និងអង្គការបរទេស។

អាស្រ័យហេតុនេះ ពាណិជ្ជករ និងអង្គការបរទេស ដែលមានគេហទំព័រផ្តល់សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម គឺជាពាណិជ្ជករ អង្គការដែលមានទម្រង់ប្រតិបត្តិការដូចជាមានឈ្មោះដែនវៀតណាម ឬភាសាបង្ហាញជាភាសាវៀតណាម; មានប្រតិបត្តិការជាង ១ សែនដង ពីវៀតណាមក្នុងរយៈពេលមួយឆ្នាំ។ លើសពីនេះទៅទៀត ពាណិជ្ជករ និងអង្គការបរទេសត្រូវធ្វើការចុះឈ្មោះប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ស្របតាមបទប្បញ្ញត្តិ និងបង្កើតការិយាល័យតំណាងនៅវៀតណាម តាមច្បាប់វៀតណាម។ ខ្លឹមសារប្រតិបត្តិការរបស់ការិយាល័យតំណាង ត្រូវ ធានាការទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយ ស្ថាប័នគ្រប់គ្រងរដ្ឋក្នុងការទប់ស្កាត់ប្រតិបត្តិការទំនិញ និងសេវាកម្មដែលបំពានលើច្បាប់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ