បិទបញ្ចប់សម័យប្រជុំលើកទី៤៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

Chia sẻ
VOV_ក្រោយរយៈពេលជិត៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩មិនា ក្រោមអធិបតីភាព​របស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម បានបិទបញ្ចប់សម័យប្រជុំលើកទី៤៦។
បិទបញ្ចប់សម័យប្រជុំលើកទី៤៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
បិទបញ្ចប់សម័យប្រជុំលើកទី៤៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOV)_ក្រោយរយៈពេលជិត៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩មិនា ក្រោមអធិបតីភាព​
របស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម បានបិទបញ្ចប់សម័យប្រជុំលើកទី៤៦។ ថ្លែងមតិនៅទីនេះ ​ប្រធានរដ្ឋ
សភា​លោក Nguyen Sinh Hung បានអះអាងថា៖​បណ្ដាសមិទ្ធិផល​ដែលទទួលបាន
របស់​រដ្ឋសភា​ នីតិកាលទី១៣ ដំបូងបង្អស់គឺដោយសាររដ្ឋសភាបានពង្រីកប្រជាធិ
បតេយ្យ ​ជិតស្និទ្ធិជាមួយប្រជាជន និងបានប្រជាជនគាំទ្រ ​ស្រុះចិត្តគំនិត៖

          “ ត្រូវអះអាងថា៖ ប្រជាជនស្រុះចិត្តគំនិត ប្រជាជនគាំទ្រ ប្រជាជនផ្តល់មតិ ​
ប្រជាជនឃ្លាំមើល បានជា រដ្ឋសភាទើបបំពេញភារកិច្ចបានល្អ។ យើងបានជ្រួត
ជ្រាប​គោលជំហរនេះ ធ្វើបានដូច្នេះ ទើបបង្កើតបានកម្លាំងរបស់រដ្ឋសភា។ ខ្ញុំចាត់
ទុកនេះគឺជាមេរៀនដ៏ជ្រាលជ្រៅ។”

          ក៏ក្នុងព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្ត​ល់មតិអំពី​
ការត្រៀមរៀបចំសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣ នឹងប្រារព្វឡើង
នាថ្ងៃទី២១មិនាខាងមុខនេះ៕

ប្រតិកម្មទៅវិញ