ទិដ្ឋភាពនៃសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។ (រូបថត៖ chinhphu.vn) |
នារសៀលថ្ងៃទី៨ ខែមេសា សម័យប្រជុំលើកទី១១ ដែលជាសម័យប្រជុំចុង ក្រោយនៃអាណត្តិរដ្ឋសភានីតិកាលទី១៤ បានបិទបញ្ចប់ក្រោយរយៈពេល១២ថ្ងៃធ្វើ ការ។ នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានបូកសរុបការងារលើគ្រប់ជ្រុងជ្រោយក្នុង អាណត្តិ២០១៦-២០២១របស់ស្ថាប័ននានាចំណុះក្បាលម៉ាស៊ីនរដ្ឋ ហើយពិចារណា សម្រេចលើការងារកម្មាភិបាលនិងខ្លឹមសារសំខាន់មួយចំនួនទៀត។ អញ្ជើញចូលរួម ពិធីបិទ មានវត្តមានលោកអគ្គលេខាបក្ស Nguyen Phu Trong លោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue រួមជាមួយសមាជិកសភានិងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
អញ្ជើញថ្លែងនៅពិធីបិទសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ “ការសុក្រិតកម្មាភិបាលនៅសម័យប្រជុំលើកនេះ ជាជំហានផ្ទេរប្រគល់ដ៏ សំខាន់ ដើម្បីឲ្យបណ្ដាស្ថាប័នរដ្ឋអនុវត្តន៍យ៉ាងល្អនូវភារកិច្ច អំណាចរបស់ខ្លួនរហូត ដល់ចប់អាណត្តិតាមការកំណត់នៃច្បាប់។ ជាពិសេស ចាំបាច់ត្រូវផ្ដោតអារម្មណ៍ខ្ពស់ បំផុតដល់ការសម្រេចភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ ដោយផ្សាភ្ជាប់នឹងការ បង្ការទប់ស្កាត់ជម្ងឺរាតត្បាត កូវីដ ១៩ ការត្រៀមរៀបចំឲ្យការបោះឆ្នោតសមាជិកសភា នីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ សំដៅធានាឲ្យព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់នេះនឹងប្រព្រឹត្តទៅប្រកប ដោយជោគជ័យនាថ្ងៃទី២៣ ឧសភា ខាងមុខ ហើយក្លាយទៅជាទិវាបុណ្យធំមួយរបស់ ប្រជាជនយ៉ាងពិតប្រាកដ”។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល ៥ឆ្នាំកន្លងទៅ ជាមួយនឹងទំនួលខុសត្រូវ ភាពក្លៀវក្លា ប្រាជ្ញា និងបំណងប្រាថ្នាចង់ លះបង់របស់ខ្លួន សមាជិកសភាគ្រប់រូបបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយម្ចាស់ឆ្នោត ដើម្បីឆ្លុះបញ្ចាំង និងលើកឡើងដំណោះស្រាយដ៏ជាក់ស្ដែង សមស្របនឹងស្ថានភាពនៃ ជីវភាពរស់នៅរបស់ប្រជាជន ចំពោះខ្លឹមសារនីមួយៗដែលត្រូវបានលើកយកមក ពិភាក្សានៅរដ្ឋសភា។ លោកប្រធានរដ្ឋសភាសង្ឃឹមថា ស្មារតីនោះនឹងបន្តត្រូវបាន ពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
នាព្រឹកថ្ងៃដដែល រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តផ្ដល់ សច្ចាប័នសម្រាប់ការតែងតាំងឧបនាយករដ្ឋមន្រ្តីចំនួន២ រដ្ឋមន្រ្តីនិងសមាជិករដ្ឋា ភិបាលផ្សេងៗមួយចំនួនទៀត៕