បិទបញ្ចប់ជំរុំវិស្សមកាលយុទ្ធជន និស្សិតជាអាណិកជនវៀតណាមឆ្នាំ២០១៨

Chia sẻ
(VOVWORLD) - ឆ្លងកាត់រយៈពេល១៦ថ្ងៃ ជំរុំវិស្សមកាលយុវជន និស្សិតជាអាណិកជនវៀត ណាមឆ្នាំ២០១៨ដោយប្រធានបទ “រយៈ១៥ឆ្នាំជំរុំវិស្សមកាលវៀតណាម-កាន់ដៃគ្នាជា រង្វង់ធំ” បានបិទបញ្ចប់នាយប់ថ្ងៃទី២៣ ខែកក្កដា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak។ 

 ជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៨ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ទី ២៥ ខែកក្កដា ដោយធ្វើដំណើរឆ្លងកាត់ខេត្តក្រុងចំនួន១១ក្នុងទូទាំងប្រទេស។ ពេលមកដល់ខេត្តក្រុងនីមួយៗ ប្អូនៗនិស្សិត យុវជនជាអាណិកជនវៀតណាម បានឃើញដោយផ្ទាល់ភ្នែកនូវការផ្លាស់ប្ដូរនៃស្រុកកំណើត បានស្វែងយល់អំពី ប្រពៃណី ប្រវត្តិសាស្ត្រ វប្បធម៌នៅតំបន់នោះដែរ។ ជំរុំវិស្សមកាលឆ្នាំ២០១៨ក៏នាំ ប្អូនៗទៅដល់រមណីយដ្ឋានប្រវតិ្តសាស្ត្ររបស់ប្រទេសជាតិ ដើម្បីចូលរួមសកម្ម ភាពអប់រំអំពីប្រពៃណីផឹកទឹកនឹកដល់ប្រភពដើមផងដែរ។ លោក Dinh Van Dong ប្រធានមន្ទីរព័ត៌មានវប្បធម៌និងជាប្រធានការិយាល័យគណៈកម្មាធិការរដ្ឋ អំពីជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស បានឲ្យដឹងថា៖

        “យើងខ្ញុំជឿជាក់ថា តាមរយៈសកម្មភាពដូច្នេះ ប្អូនៗនឹងចងចាំជានិច្ចរាល់ការឆ្លង ពិសោធន៍ក្នុងជំរុំវិស្សមកាល នាពេលវិលត្រឡប់ទៅប្រទេសសាមីវិញ ហើយជានិច្ច កាលនឹករលឹកដល់ស្រុកកំណើតរបស់ខ្លួន ពីនោះប្អូនៗនឹងខិតខំប្រឹងប្រែងរួម វិភាគទានទៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ”។

        ជំរុំវិស្សមកាលឆ្នាំ២០១៨ទាក់ទាញការចូលរួមរបស់យុវជន និស្សិតជាអាណិក ជនវៀតណាមចំនួន១២០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០៕

ប្រតិកម្មទៅវិញ