|
បិទបញ្ចប់៖ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu Long |
(VOV)_ពិធីបិទបញ្ចប់៖ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu
Long បានប្រព្រឹត្តទៅ នាយប់ថ្ងៃទី២៥ខែធ្នូ នៅស្រុកកោះ Phu Quoc ( ខេត្ត Kien
Giang ) ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមសហការជាមួយគណៈកម្មាធិ
ការប្រជាជនខេត្ត Kien Giang រៀបចំឡើង។ ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាល
សណ្ដទន្លេ Cuu Long ដោយប្រធានបទ៖ ការស្វែងយល់តំបន់ដីភូមិភាគខាងត្បូង
ដោយមានសកម្មភាពថ្នាក់ជាតិនិងអន្តរជាតិជាច្រើន។ តាមរយៈព្រឹត្តិការណ៍វប្បធម៌
ផ្សេងៗ កម្មវិធីនេះបានឧទ្ទេសនាមជាមួយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនូវបណ្ដា
តំលៃវប្បធម៌រូបី និងអរូបី រូបភាពមនុស្ស រមណីដ្ឋានរបស់ខេត្ត ក្រុងនៅតំបន់វាល
សណ្ដទន្លេ Cuu Long និយាយរួម និង Phu Quoc – Kien Giang និយាយដោយឡែករួម
ចំណែកផ្សព្វផ្សាយ អភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនា
យករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ឆ្នាំទេសចរណ៍ជាតិ ២០១៦ បាន
បិទបញ្ចប់ដោយជំហានអភិវឌ្ឍន៍ខ្លាំងក្លា គួរអោយចាប់អារម្មណ៍ ដោយមានប្រាក់ចំណូលកើន ១៨,៦% និងបរិមាណភ្ញៀវទេសចរអន្តរជាតិកើន២៦%។ ឧបនាយករដ្ឋ
មន្ត្រីមានគោលបំណងថា៖ ឆ្នាំទេសចរណ៍ជាតិ២០១៧ ដោយប្រធានបទ៖ ពណ៌ចម្រុះភាគពាយព្យ ដោយខេត្ត Lao Cai ទទួលរៀបចំ នឹងនាំមកនូវកម្លាំងចលករ
កម្លាំងរស់ថ្មីដើម្បីផ្នែកទេសចរណ៍វៀតណាមអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយ
នាពេលខាងមុខនេះ៕