|
បិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa - 2015 |
(VOV)_នាយប់ថ្ងៃទី២៦ ធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានរៀប
ចំពិធីបិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa ២០១៥ និងប្រគល់សិទ្ធិរៀបចំឆ្នាំ
ទេសចរណ៍ជាតិ ២០១៦- Phu Quoc – តំបន់ដីសណ្ដរទន្លេ Cuu Long ខេត្ត Kien
Giang ។ ដោយមានប្រធានបទ៖តភ្ជាប់បេតិកភ័ណ្ឌពិភពលោក ឆ្នាំទេសចរណ៍
ជាតិ២០១៥- Thanh Hoa បានប្រព្រឹត្តទៅព្រឹត្តិការណ៍ធំចំនួនជាង៦០។ ថ្លែងមតិ
នៅទីនេះ លោក Pham Dang Quyen អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Thanh Hoa បានអោយដឹងថា៖
“ ឆ្នាំទេសចរណ៍ Thanh Hoa ២០១៥ ត្រូវបានបិទបញ្ចប់ ដោយសកម្មភាពជាច្រើន
នាំមកនូវចំណាប់អារម្មណ៍ និងមនោសញ្ជេតនាដ៏ល្អប្រសើរ ក្នុងដួងចិត្តប្រជាជន
និងមិត្តភក្តិ ភ្ញៀវទេសចរ។ នាពេលខាងមុខនេះ Thanh Hoa នឹងបន្តពង្រីកលទ្ធផល
ដែលទទួលបានក្នុងវិស័យទេសចរណ៍ ២០១៥នេះ តភ្ជាប់ជាមួយខេត្ត ទីក្រុងនា
នា ដើម្បីជំរុញទេសចរណ៍ Thanh Hoa និងទេសចរណ៍ក្នុងទូទាំងប្រទេសអភិវឌ្ឍន៍
ដោយឥតឈប់ឈរ។”
បរិមាណភ្ញៀវទេសចរណ៍មកដល់ខេត្ត Thanh Hoa ក្នុងឆ្នាំ ២០១៥នេះទទួលបាន៥លាន ៥៣០ពាន់នាក់ កើន ២១,៩% បើប្រៀបនឹងឆ្នាំ ២០១៤ ប្រាក់ចំណូល
សរុបពីទេសចរណ៍ទទួលបានជិត ១,១៨០ ពាន់លានដុង កើន ៤០,៤% បើប្រៀប
នឹងឆ្នាំទៅមិញ៕