ការប្រកួតជិះកង់អន្តរជាតិ”ផ្លូវប្រកួតមួយ-ពីរប្រទេស វៀតណាម-ចិន ឆ្នាំ២០១៧”
|
ក្រោយរយៈពេលពីរថ្ងៃប្រកួតយ៉ាងផុលផុស នាថ្ងៃទី៩កក្កដា នៅទីក្រុង Lao Cai បានប្រព្រឹត្តទៅពិធីបិទការប្រកួតជិះកង់អន្តរជាតិ”ផ្លូវប្រកួតមួយ-ពីរប្រទេស វៀតណាម-ចិន ឆ្នាំ២០១៧”។នេះជាសកម្មភាពកីឡាមួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី១១០ ទិវាបង្កើតខេត្ត Lao Cai (ថ្ងៃទី១២កក្កដាឆ្នាំ១៩០៧-ថ្ងៃទី១២កក្កដាឆ្នាំ២០១៧) និងស្ថិតនៅក្នុងក្របខ័ណ្ឌឆ្នាំទេសចរណ៍ជាតិ២០១៧-Lao Cai -ភាគពាយ័ព្យ…ការប្រកួតលើកនេះបានទាក់ទាញការចូលរួមរបស់កីឡាករចំនួន៥០០នាក់ មកពីតំបន់ចំនួន១៤របស់ចិន និង១៦ ខេត្ត ទីក្រុងរបស់វៀតណាម។ គណៈចាត់តាំងបានប្រគល់ជូនរង្វាន់លេខមួយចំនួន៨រង្វាន់ លេខពីរចំនួន ៨ រង្វាន់ លេខបីចំនួន៨រង្វាន់ សំរាប់កីឡាករ និងកីឡាការិនីនានា។