បទដាក់ទណ្ឌកម្មនៅតែអាចប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចរុស្ស៊ីក្នុងរយៈពេលមធ្យម

Chia sẻ

(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាលកាលពីថ្ងៃទី ២៩ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា បទដាក់ទណ្ឌកម្មរបស់ លោកខាងលិចនៅតែអាចប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចរុស្ស៊ីក្នុងរយៈពេលមធ្យម។ 

បទដាក់ទណ្ឌកម្មនៅតែអាចប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចរុស្ស៊ីក្នុងរយៈពេលមធ្យម - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ Rianovosti)
លោកប្រធានាធិបតី Putin បានក្រើនរំលឹកថា ចាំបាច់ត្រូវជួយទ្រទ្រង់ និងពង្រឹងនិន្នា ការវិជ្ជមាននៅក្នុងខឿនសេដ្ឋកិច្ច ធានាអធិបតេយ្យភាពលើបច្ចេកវិទ្យា ធនធានមនុស្ស និងហិរញ្ញវត្ថុ៖ “ចាំបាច់ត្រូវធ្វើសកម្មភាពយ៉ាងឆាប់រហ័ស កុំឲ្យមានការិយាធិបតេយ្យ និងភាព យឺតយ៉ាវនោះទេ ព្រោះថាការរឹតត្បិតខុសច្បាប់ដែលដាក់លើសេដ្ឋកិច្ចរុស្ស៊ីក្នុងរយៈ ពេលមធ្យមអាចប៉ះពាល់ជាអវិជ្ជមានលើវា។ ដូច្នេះយើងត្រូវដោះស្រាយបញ្ហា ទាក់ទងនឹងតម្រូវការ”។
លោកប្រធានាធិបតី Putin ក៏បានតម្រូវឲ្យលើកកំពស់កម្លាំងចលករនៃការ អភិវឌ្ឍឧស្សាហកម្ម ហើយដាក់ពង្រាយគម្រោងថ្មីយ៉ាងឆាប់រហ័សនៅក្នុងវិស័យផលិត កម្មផងដែរ។
នៅក្នុងការវិវឌ្ឍន៍ផ្សេងមួយទៀត ដែលទាក់ទងទៅនឹងស្ថានភាពជម្លោះនៅ អ៊ុយក្រែន កាលពីថ្ងៃទី២៩ មីនា ផងដែរ អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែនបាន ទទួលស្គាល់ពីជោគជ័យនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅទីក្រុង Artemovsk ដែល អ៊ុយក្រែនហៅថា Bakhmut។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AP បាននិយាយថា ប្រសិនបើកង កម្លាំងប្រដាប់អាវុធនៃប្រទេសនេះត្រូវវាយបរាជ័យនៅទីក្រុង Artemovsk នោះ ទីក្រុង គៀវនឹងប្រឈមមុខនឹងសម្ពាធពីសហគមន៍អន្តរជាតិក្នុងពេលឆាប់ៗ ហើយនៅក្នុង ប្រទេសវិញ ពួកគេនឹងត្រូវរុញច្រានឲ្យមានការសម្របសម្រួលជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ