បទឈប់បាញ់លើទូទាំងប្រទេសស៊ីរីចូលជាធរមាន

Chia sẻ
(VOVworld) – ចាប់ពីម៉ោង ០ ថ្ងៃទី ៣០​ ធ្នូ តាមម៉ោង
តំបន់ (ម៉ោងទី ៥ ព្រឹកថ្ងៃទី ៣០ ធ្នូ តាមម៉ោងហាណូយ)
 បទឈប់បាញ់ក្នុងទូទាំងប្រទេសស៊ីរីបានចូលជាធរមាន។ 

បទឈប់បាញ់លើទូទាំងប្រទេសស៊ីរីចូលជាធរមាន - ảnh 1
បទឈប់បាញ់លើទូទាំងប្រទេសស៊ីរីចូលជាធរមាន (VNA)

(VOVworld) – ចាប់ពីម៉ោង ០ ថ្ងៃទី ៣០​ ធ្នូ តាមម៉ោងតំបន់ (ម៉ោងទី ៥ ព្រឹកថ្ងៃទី
៣០ ធ្នូ តាមម៉ោងហាណូយ) បទឈប់បាញ់ក្នុងទូទាំងប្រទេសស៊ីរីបានចូល ជាធរ
មាន។ កិច្ចព្រមព្រៀងនេះទទួលបានរវាងរដ្ឋាភិបាលស៊ីរីនិងបណ្ដាក្រុមប្រឆាំង
តាមរយៈការធ្វើជាអាជ្ញាកណ្ដាលដោយរុស្ស៊ីនិងទួរគី។ បណ្ដាកំលាំងរបស់ រដ្ឋាភិបាល
ស៊ីរីនិងក្រុមប្រដាប់អាវុធប្រឆាំងចំនួន ៧ ក្រុមបានចូលរួមកិច្ចព្រម ព្រៀងនេះ។
 មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិវាយតំលៃថា៖ នេះអាចជារបត់សំខាន់ មួយក្នុង
សង្គ្រាមនៅស៊ីរីដែលអូសបន្លាយក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ។ សម្ព័ន្ធ ភាពជាតិ
ប្រឆាំងនៅស៊ីរីប្រកាសគាំទ្របទឈប់បាញ់ពោលខាងលើ ព្រមទាំង រុញខ្លាំងភាគី
ទាក់ទិននានាប្រតិបត្តិតាមកិច្ចព្រមព្រៀងនេះ។ បេសកជនពិសេស អ.ស.ប.
ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura នាថ្ងៃទី ២៩ ធ្នូ ក៏បាន
ស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់ពោលខាងលើនៅប្រទេសមជ្ឈឹមបូព៌ារ នេះ​ផងដែរ៕ 

ប្រតិកម្មទៅវិញ