បទឈប់បាញ់ថ្មីត្រូវបានបង្កើតឡើងនៅតំបន់ Donbass

Chia sẻ
(VOVworld) – បទឈប់បាញ់ថ្មីមួយត្រូវបានបង្កើតឡើង
នៅខ្សែព្រំដែននៅតំបន់ Donbass តាមការផ្តើមគំនិតនៃ
សាធារណៈរដ្ឋប្រជាជនស្វ័យប្រកាស Donesk និង Lugansk។ 
បទឈប់បាញ់ថ្មីត្រូវបានបង្កើតឡើងនៅតំបន់ Donbass  - ảnh 1
បទឈប់បាញ់ថ្មីត្រូវបានបង្កើតឡើងនៅតំបន់ Donbass (VNA)


(VOVworld) – បទឈប់បាញ់ថ្មីមួយត្រូវបានបង្កើតឡើងនៅខ្សែព្រំដែននៅតំបន់
 Donbass តាមការផ្តើមគំនិតនៃសាធារណៈរដ្ឋប្រជាជនស្វ័យប្រកាស Donesk និង
 Lugansk។ សាធារណៈរដ្ឋប្រជាជនស្វ័យប្រកាស Donesk និង Lugansk បានផ្កើម
ឡើងបទឈប់បាញ់ពោលខាងលើចាប់ពីម៉ោងទី ១១ ថ្ងៃទី ៥ មិនា (តាម ម៉ោង
តំបន់) ហើយបទឈប់បាញ់នេះត្រូវបានភាគីទាំងពីរអនុវត្តតាម។ ប៉ុន្តែ បទឈប់
បាញ់នេះត្រូវបានប្រតិបត្តិដែរឬទេអាស្រ័យដោយរដ្ឋអំណាចអ៊ុយក្រែន​ក៏ដូចជា
បណ្ដាក្រុមប្រដាប់អាវុធជ្រុលនិយម។ ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់ ពេលនេះ
ក្រុមជួបប្រាស្រ័យទទួលបន្ទុកបញ្ហានៅអ៊ុយក្រែនបានប្រកាសជាង ១០ លើក
អំពីការទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ក្តី ប៉ុន្តែ បទឈប់បាញ់នៅតែត្រូវ
បានរំលោភនៅតំបន់ Donbass៕ 

ប្រតិកម្មទៅវិញ