បិទឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ និងបើកឆ្នាំចាប់ផ្ដើមអាជីវកម្មជាតិ - Quang Nam ២០២៣

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែធ្នូ ពិធីបិទឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ បាន ប្រព្រឹត្តទៅនៅខេត្ត Quang Nam។ 

បិទឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ និងបើកឆ្នាំចាប់ផ្ដើមអាជីវកម្មជាតិ - Quang Nam ២០២៣ - ảnh 1ទិដ្ឋភាពនៅពិធីបិទឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២។ (រូបថត៖ VOV)
នេះជាសកម្មភាពបញ្ចប់ព្រឹត្តិការណ៍នានានៃឆ្នាំ ទេសចរណ៍ជាតិ បូកសរុប វាយតម្លៃពីលទ្ធផលនៃការរៀបចំឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២។ ព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ជាង ២១០ បានប្រព្រឹត្តទៅ នៅទូទាំងប្រទេស ក្នុងនោះ ខេត្ត Quang Nam បានរៀបចំព្រឹត្តិការណ៍ចំនួន ៧៣ រួម ចំណែកពង្រីកតួនាទី និងប្រសិទ្ធភាពនៃផ្នែកទេសចរណ៍ចំពោះសេដ្ឋកិច្ចជាតិ។ លោក Doan Van Viet អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុប្រធានគណៈ កម្មការដឹកនាំឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ បានវាយតម្លៃថា៖
“លទ្ធផលជោគជ័យនៃឆ្នាំទេសចរណ៍ជាតិ ២០២២ បានជះឥទ្ធិពលជាវិជ្ជមាន ដល់ការងើបឡើងវិញនៃផ្នែកទេសចរណ៍វៀតណាមនិយាយរួម និងទេសចរណ៍ Quang Nam និយាយដោយឡែក។ ចំនួនភ្ញៀវទេសចរក្នុងស្រុកបានហួសឆ្ងាយពី គោលដៅដែលបានដាក់ចេញគឺ ៦០ លាននាក់ កើនឡើងជាង ១៩% បើធៀបនឹងឆ្នាំ ២០១៩ ជាពេលវេលាមុនការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។ ប្រាក់ចំណូលសរុប ពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៤៩៥ លានលានដុង។ ដោយឡែកខេត្ត Quang Nam បានទទួលភ្ញៀវទេសចរចំនួន ៤,៨ លាននាក់ ហើយ ប្រាក់ចំណូលសរុបពីទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៣,៨ លានលានដុង បង្កើតការងារធ្វើសម្រាប់ពលករជាង ១៦ ពាន់ នាក់”។
បន្ទាប់ពីជោគជ័យនៃឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ ខេត្ត Quang Nam ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃឆ្នាំចាប់ផ្ដើមអាជីវកម្មជាតិ - Quang Nam ២០២៣ ដោយមានប្រធានបទ៖ "រីកសាយភាយស្មារតីចាប់ផ្ដើមអាជីវកម្ម"៕

ប្រតិកម្មទៅវិញ