បទចម្រៀង “Ghen Co Vy” របស់សិល្បករវៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ

Chia sẻ
(VOVWORLD) - MV បទចម្រៀង “Ghen Co Vy”  ដែលជាបទចម្រៀងដើម្បីឃោសនាការ ការបង្ការទប់ទល់ Covid-19 របស់ក្រសួងសុខាភិបាលវៀតណាម ដែលសម្តែងដោយតារាចម្រៀងវៀតណាម Min, Erik និងតន្ត្រីករ Khac Hung មកំពុងធ្វើអោយទស្សនិកជន មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិទៀតផង បានចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។
បទចម្រៀង “Ghen Co Vy” របស់សិល្បករវៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ - ảnh 1 ពិធីករ John Oliver មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទចម្រៀង “Ghen Co Vy”  

បទចំរៀងនេះ ត្រូវបានគេចាត់ទុក ថាជាគំរូ ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការបង្ការ និងទប់ស្កាត់ជំងឺរាត ត្បាត ដល់ប្រជាជន តាមរយៈតន្រ្តី ដែលបានរួមចំណែក ក្នុងការផ្សព្វ ផ្សាយ ដល់សហគមន៍ថា ចូរយើងទាំងអស់គ្នា ត្រូវអនុវត្តរាល់ទម្លាប់បង្ការជំងឺនិងរីកសាយភាយប្រការល្អប្រសើរបំផុត ដើម្បីយកឈ្នោះលើជំងឺរាតត្បាត។

សូមរំលឹកថា នាថ្ងៃទី ១ ខែមិនានេះ MV បទចម្រៀង “Ghen Co Vy”  បានលេចឡើងលើកញ្ចក់ទូរទស្សន៍អាមេរិកនៅក្នុងកម្មវិធី “Last Week Tonight With John Oliver” ដែលជាកម្មវិធីមួយដែលមានឥទ្ធិពលបំផុតរបស់អាមេរិក។ ពិធីករដ៏ល្បីឈ្មោះ លោក John Oliver បានស្ងើចសរសើរបទចម្រៀងនេះ ហើយបាននិយាយថា បទចម្រៀង “Ghen Co Vy”  បានក្លាយជាបាតុភូតសង្គម ដែលទាក់ទាញយុវវ័យឱ្យថតវីដេអូនិងរាំកំដរតាម បទភ្លេង។ ទស្សនិកជនជាច្រើនបានចែករំលែកថាពួកគេចូលចិត្តក្បាច់រាំ “viral” ក្នុងបទចម្រៀង ដែលត្រូវបានចាក់ផ្សាយនៅកម្មវិធី Late Week Tonight ផងដែរ។ សូម្បីតែ ទស្សនាវដ្តី Billboard ក៏បានកោតសរសើរ ចំពោះ “Ghen Co Vy”  ដោយបានវាយតម្លៃថា បទចំរៀងនេះពិតជាគួរឱ្យចាប់អារម្មណ៍និងគួរឱ្យចង់ស្តាប់ណាស់ដែរ៕

ប្រតិកម្មទៅវិញ