បិទការប្រកួតពានរង្វាន់ជាតិ HDBank ២០១៧ |
នាល្ងាចថ្ងៃទី ៣ ធ្នូ នៅ ទីក្រុង Da Nang បានប្រព្រឹត្តិទៅពិធីបិទការប្រកួត futsal ពានរង្វាន់ជាតិ HDBank ២០១៧។ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុម Thai Son Nam ទទួលបានជ័យជំនះដោយពិន្ទុ ២-១ ចំពោះក្រុម Hai Phuong Nam - មហាវិទ្យាល័យ Gia Dinh។ ក្រោយការប្រកួតនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) និង លោក Tran Quoc Tuan អនុប្រធានអចិន្រ្តៃយ៍សម្ព័ន្ធបាល់ទាត់វៀតណាមបានប្រគល់មេដាយមាស ជាទឹកប្រាក់ ១០០ លានដុង និងពាន់រង្វាន់ជាតិ HDBank ២០១៧ ចំពោះប្រធានក្រុម Thai Son Nam និងគ្រូបង្វឹក។ បន្ទាប់មកគឺក្រុម Hai Phuong Nam- មាហាវិទ្យាល័យ Gia Dinh ទទួលបានមដាយប្រាក់ និងទឹកប្រាក់ ៦០ លានដុង។ ក្រុមSai Gon FC ទទួលបានមេដាយ សំរិទ្ធនិងរទឹកប្រាក់ ៣០ លានដុង៕