ប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសេណារីយ៉ូកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅឆ្នាំនេះ

Chia sẻ
(VOVWORLD) - ត្រូវមានការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសេណារីយ៉ូកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅឆ្នាំនេះ។ 

នេះជាសារត្រូវបាននាំចេញនៅក្នុងសិក្ខាសាលាប្រកាសរបាយការណ៍ “សេដ្ឋកិច្ច វៀតណាមក្នុងរយៈពេល ៦ខែដើមឆ្នាំ និងទស្សនវិស័យដល់ចុងឆ្នាំ២០២៣” ដោយវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមរៀបចំឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុងហាណូយ។ របាយការណ៍នេះត្រូវបានស្រាវជ្រាវដោយមានការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈកម្មវិធីកំណែទម្រង់ម៉ាក្រូសេដ្ឋកិច្ច/កំណើនបៃតង ដោយអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ សម្របសម្រួលអនុវត្តន៍។

របាយការណ៍នេះធ្វើបច្ចុប្បន្នភាពលទ្ធផលការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ តាមរយៈសេណារីយ៉ូចំនួន ៣ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច GDP សម្រេចបានគឺ ៥,៣៤%, ៥,៧២% និង ៦,៤៦% រៀងគ្នា។ លោក Nguyen Anh Duong ប្រធានគណៈកម្មការស្រាវជ្រាវទូទៅនៃ វិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានវាយតម្លៃថា៖ “នៅក្នុងប្រទេសទាមទារឱ្យមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយដែលបានដាក់ចេញ។ ខ្ញុំគិតថា គោលនយោបាយរបស់វៀតណាមគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសមតុល្យសំខាន់ៗ និងការកែលម្អបរិយាកាសធុរកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺត្រឹមត្រូវ និងជោគជ័យណាស់។ ប៉ុន្តែបញ្ហាគឺការរៀបចំនៃការអនុវត្ត។ ពោលគឺ ធ្វើយ៉ាងម៉េចដើម្បីអនុវត្តន៍បាន   ហើយត្រូវអនុវត្តឲ្យបានខ្លាំងក្លា អនុវត្តបានឆាប់ៗ ដើម្បីអោយទំនុកចិត្តរបស់សហគមន៍ធុរកិច្ចមានភាពប្រសើរឡើង ការបើកចំណាយទុន វិនិយោគសាធារណៈត្រូវបានអនុវត្តន៍ក្នុងកម្រិតខ្ពស់បំផុត។ ធ្វើបានដូច្នេះ លទ្ធផលកំណើនរបស់វៀតណាមនឹងប្រសើរឡើងជាពុំខាន”។

របាយការណ៍ "សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងទស្សនវិស័យសម្រាប់ចុងឆ្នាំ ២០២៣" បានវាយតម្លៃថា ទោះបីជាមានគម្លាតបើប្រៀបនឹងគោលដៅដែលបានកំណត់ក៏ដោយ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រសើរឡើងនៅពាក់កណ្តាលត្រីមាស ដោយឈានដល់ ៣,២៨% នៅក្នុងត្រីមាសទី ១ និង ៤,១៤% នៅក្នុង ត្រីមាសទី ២៕

ប្រតិកម្មទៅវិញ