បាតុករថៃបញ្ឈប់ការហ៊ុំព័ទមណ្ឌលចុះឈ្មោះជាបេក្ខជនបោះឆ្នោត

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី២៤ធ្នូ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃបានផ្អាកការបិទផ្លូវចូលទៅកាន់ទីតាំងសម្រាប់ចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនាថ្ងៃទី២គុម្ភះឆ្នាំ២០១៤។
បាតុករថៃបញ្ឈប់ការហ៊ុំព័ទមណ្ឌលចុះឈ្មោះជាបេក្ខជនបោះឆ្នោត - ảnh 1
នាយករដ្ឋមន្ត្រីថៃលោកស្រី Yingluk Shinawatra (AFP)

        Vovworld-នាថ្ងៃទី២៤ធ្នូ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃបានផ្អាកការបិទ
ផ្លូវចូលទៅកាន់ទីតាំងសម្រាប់ចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនាថ្ងៃទី
២គុម្ភះឆ្នាំ២០១៤។ ប៉ុន្តែគេបានប្រកាសនឹងបន្តប្រឆាំងនាយករដ្ឋមន្ត្រីលោកស្រី
Yingluk Shinawatra និងបណ្ដាលឧបសក្តសំរាប់ការបោះឆ្នោតដែលថ្នាក់ដឹកនាំស្ត្រី
រូបនេះត្រូវបានចាត់ទុកនឹងដណ្ដើមបានជ័យជំនះ។

        ភាពទាល់ច្រកក្នុងការបោះឆ្នោតបានអូសបន្លាយបន្ទាប់ពីថ្ងៃទី២៣ធ្នូ ទីតាំង
សំរាប់ចុះ​ឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតត្រូវបានបើកនៅកីឡាដ្ឋានមួយនៅ
រដ្ឋធានី​បាំងកក។ តាមការកំណត់ បន្ទាប់ពីទទួលបញ្ជីរាយនាមបេក្ខជន គណៈ
កម្មាធិការ​រៀបចំការបោះឆ្នោតនឹងត្រួតពិនិត្យនិងរៀបចំការបោះឆ្នោតប្រជែង
សម្លេងគាំទ្រ។ ប៉ុន្តែ​បណ្ដាគណបក្សមិនអាចចូលកន្លែងបោះឆ្នោតដើម្បីសំរេច
សំណុំបែបបទនេះដោយសារបាតុករបានហ៊ុំព័ទទីតាំងសំរាប់ចុះឈ្មោះជាបេក្ខជន
ចូលរួមការបោះឆ្នោត៕

ប្រតិកម្មទៅវិញ