បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនាថ្ងៃទី ៧ ខែមិថុនា (រូបថត៖ AFP / TTXVN) |
នៅរដ្ឋធានី Rome ប្រទេសអ៊ីតាលី មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅ «ទីលានប្រជាជន» នៅកណ្តាលទីក្រុងដើម្បីប្រឆាំងជំទាស់ចំពោះហេតុការណ៍នៅសហរដ្ឋអាមេរិកដូចពោលខាងលើនេះ មិនថាការរើសអើងជាតិសាសន៍ក្រោមគ្រប់រូបភាពណាសទាំងអស់ផងដែរ។ នៅរដ្ឋធានី Budapest ប្រទេសហុងគ្រី មនុស្សជាង ១.០០០ នាក់បានចូលរួមធ្វើបាតុកម្មគាំទ្រចលនា“ Black Lives Matter” នៅក្បែរស្ថានទូតអាមេរិក។ រីឯនៅរដ្ឋធានីម៉ាឌ្រីត ប្រទេសអេស្ប៉ាញវិញ មានមនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួននៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកដោយស្រែកហ៊ោកញ្ច្រៀវពាក្យស្លោកនានា ដើម្បីប្រឆាំងជំទាស់នឹងការរើសអើងជាតិសាសន៍ផងដែរ៕