បាតុកម្មនៅអង់គ្លេសប្រឆាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិកលោក Donald Trump

Chia sẻ
VOV-មនុស្សរាប់ហ្មឺននាក់នៅតាមទីក្រុងចំនួន៣០លើ
ទូទាំងប្រទេសអង់គ្លេសបានធ្វើបាតុកម្មនាថ្ងៃទី៣០
មករាដើម្បីប្រឆាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់
ប្រធានាធិបតីអាមេរិកលោក Donald Trump។

បាតុកម្មនៅអង់គ្លេសប្រឆាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិកលោក Donald Trump - ảnh 1
បាតុកម្មនៅអង់គ្លេសប្រឆាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិកលោក Donald Trump (VNA)

VOV-មនុស្សរាប់ហ្មឺននាក់នៅតាមទីក្រុងចំនួន៣០លើទូទាំងប្រទេសអង់គ្លេស
បានធ្វើបាតុកម្មនាថ្ងៃទី៣០មករាដើម្បីប្រឆាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍
របស់ប្រធានាធិបតីអាមេរិកលោក Donald Trump។នៅក្រុងឡុងក្រុមបាតុករ
មានគ្នាប្រមាណ​២ហ្មឺន៥ពាន់នាក់បាន ហែ តាមវិថីធំៗនិងវិថី Downing Street
 ជាខុទ្ធកាល័យ​នាយក​រដ្ឋម​ន្រ្តីលោកស្រី Theresa May។ អ្នកចូលរួមបាតុកម្មនេះ
បានអំពាវនាវដល់មនុស្ស​ស្រលាញ់​សន្តិភាពឲ្យ ប្រឆាំង គោល នយោបាយប្រកាន់
ជាតិសាសន៍និងរើសអើងជនបរទេស។

ក្នុងព្រឹតិ្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៣០មករា សមាជិកសភាអ៊ីរ៉ាក់ភាគ
ច្រើនបានបោះឆ្នោតអំពាវនាវរដ្ឋាភិបាលប្រទេសនេះចេញបទហាមឆ្លងដែន
ចំពោះពលរដ្ឋអាមេរិកសំដៅតបតនឹងការដែលពលរដ្ឋអ៊ីរ៉ាក់ត្រូវហាមឆ្លងដែន
ចូលសហរដ្ឋអាមេរិកនោះ។នាថ្ងៃដដែលក្នុងបទថ្លែងមតិនៅពិថីបើកសន្និសីទ
កំពូលសម្ព័ន្ធភាពទ្វីបអាហ្វរិកនៅប្រទេសEtiopiaអគ្គលេខាធិការអង្គការសហ
ប្រជាជាតិលោកAntonio Guterres​បាន​រិះគន់ការបិទច្រកព្រំដែន។

នាថ្ងៃទី២៧មករាកន្លងទៅ ប្រធានាធិបតីអាមេរិកលោកDonald Trump
បាន​ចុះ​អត្ថ​លេ ខាលើក្រឹត្យសំណូមពរឲ្យផ្អាកការទទួលជនចំណាកស្រុកចូល
ខាងក្នុងប្រទេសអាមេរិកក្នុងរយៈពេល៤ខែព្រមទាំងហាមឆ្លងដែនចំពោះ
ពលរដ្ឋមកពីប្រទេសឥស្លាមចំនួន​៧រួមមាន ស៊ីរី អ៊ីរ៉ាក់ សូម៉ាលី​លីប៊ី ស៊ូដង់ 
និងយ៉េមែន៕

ប្រតិកម្មទៅវិញ