បាតុកម្មនៅលីបង់ (រូបថត៖ Reuters) |
កាលពីថ្ងៃទី ៨ ខែសីហា អង្គការកាកបាទក្រហមលីបង់បានឲ្យដឹងថា មានបាតុករចំនួន ២៣៨ នាក់ត្រូវរងរបួស ក្នុងការប៉ះទង្គិចជាមួយប៉ូលីសដែលទាក់ទងនឹងការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទីក្រុងបេរូត។
មុននេះ មានមនុស្សប្រមាណ ១ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលទីក្រុងបេរូត ដោយសម្តែងការប្រឆាំង ចំពោះមន្រ្តីនៃប្រទេសនេះ ដែលគ្មានការទទួលខុសត្រូវចំពោះការផ្ទុះដ៏គួរឱ្យភ័យខ្លាច ដែលបណ្តាលឲ្យមនុស្សចំនួន ១៥៨ នាក់ត្រូវស្លាប់ និងមនុស្សជាង ៦.០០០ នាក់ត្រូវរងរបួស។
នាបច្ចុប្បន្ននេះ មានប្រទេសនិងអង្គការអន្តរជាតិជាច្រើន បានសន្យាជួយឧបត្ថម្ភប្រទេសលីបង់ ដើម្បីជំនះពុះពារលើផលវិបាក។ នាថ្ងៃទី ៩ ខែសីហា អង្គការសហប្រជាជាតិ និងប្រទេស បារាំងបានរៀបចំសន្និសីទតាមអ៊ិនធឺរណែត ស្ដីពីការជួយឧបត្ថម្ភលីបង់ផងដែរ៕