បាតុកម្មនៅរដ្ឋធានីអាល់ហ្សេរី

Chia sẻ
(VOVWORLD) -បាតុកម្មទាំងនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ក្រោយពីប្រធានាធិបតីបណ្តោះអាសន្នអាល់ហ្សេរី លោក Abdelkader Bensalah បានលើកសំណើរឲ្យអនុវត្តន៍កិច្ចសន្ទនាជាតិ ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតី សំដៅបញ្ចប់វិបត្តិនយោបាយជាតិ។
បាតុកម្មនៅរដ្ឋធានីអាល់ហ្សេរី - ảnh 1 បាតុកម្មនៅរដ្ឋធានីអាល់ហ្សេរី (រូបថត៖ vnanet.vn)

នាថ្ងៃទី ៥ ខែកក្កដា មានបាតុករប្រមាណ ២ ពាន់នាក់បានធ្វើបាតុកម្មនៅរដ្ឋធានីអាល់ហ្សេរី សំដៅប្រឆាំងជំទាស់ រដ្ឋាភិបាលបណ្ដោះអាសន្ន។កងកម្លាំងប៉ូលីសត្រូវបានដាក់ពង្រាយទៅកាន់ការិយាល័យប្រៃសណីយ៍ដើម្បីធានាសន្តិសុខ។ ប៉ូលីបានឃាតុខ្លួនបាតុករជ្រុលនិយមចំនួន ១០ រូប ។ បាតុកម្មទាំងនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ក្រោយពីប្រធានាធិបតីបណ្តោះអាសន្នអាល់ហ្សេរី លោក Abdelkader Bensalah បានលើកសំណើរឲ្យអនុវត្តន៍កិច្ចសន្ទនាជាតិ ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតី សំដៅបញ្ចប់វិបត្តិនយោបាយជាតិ។ លោក Bensalah បានអះអាងថា ដំណើរការសន្ទនា នឹងត្រូវបានអនុវត្តដោយសេរីនិងតម្លាភាព ពីព្រោះថាបេក្ខជនប្រធានាធិបតី គឺសុទ្ធតែជាមនុស្សជឿទុកចិត្ត ឯករាជ្យ មិនប្រកាន់បក្សពួក និងគ្មានមហិច្ឆតា។ លោកបានបន្ថែមថា តំណាងរដ្ឋ ដែលក្នុងនោះ មានយោធានឹងមិនចូលរួមការសន្ទនានេះឡើយ ហើយនឹងរក្សាគោលជំហរអព្យាក្រឹត្យនៅក្នុងដំណើរការសន្ទនានេះ។ នេះគឺជាសំណើរសន្ទនាជាលើកទីពីររបស់ លោក Bensalah ផងដែរ៕

ប្រតិកម្មទៅវិញ