|
បាតុកម្មធំបំផុតនៅប៉ូឡូញគិតតាំងពីឆ្នាំ ១៩៨៩ មក (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ ឧសភា មនុស្សគាំទ្រគណៈបក្សប្រឆាំងនៅប៉ូឡូញ ចំនួន
២៤០ ពាន់នាក់បានធ្វើបាតុកម្មនៅរដ្ឋធានី Warsaw សំដៅប្រឆាំងជំទាស់
រដ្ឋាភិបាលអភិរក្សនិយមរបស់គណៈបក្សច្បាប់និងយុត្តិធម៌ (PiS)។ នេះគឺជាការ
ធ្វើបាតុកម្មធំបំផុតនៅប្រទេសនេះគិតតាំងពីឆ្នាំ ១៩៨៩ មក។ បណ្ដាបាតុករគាំ
ទ្រសាមគ្គីភាពជាមួយសហភាពអឺរ៉ុប (EU) ហើយប្រឆាំងជំទាស់គោលនយោ
បាយកិច្ចការបរទេសនិងកិច្ចការផ្ទៃក្នុងរបស់គណៈបក្ស PiS កាន់អំណាច ក៏ដូចជា
សម្តែងនូវក្តីមិនពេញចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតនាចុងឆ្នាំទៅ មិញផង
ដែរ។ ប៉ុន្តែ ប្រធានគណៈបក្ស PiS លោក Jaroslav Kaczynski បានចាត់ ទុកថា៖
ការធ្វើបាតុកម្មនេះមិនម៉ែនជាបញ្ហាធំមួយឬការគំរាមកំហែងនៅឡើយ។ ការ
ធ្វើបាតុកម្មនេះបានផ្ទុះឡើងក្នុងកាលៈទេសៈភាពតានតឹងរាងរវាង Warsaw
និង Brussels ឡើងជណ្តើរក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ មូលហេតុននៃភាព
តានតឹងនេះគឺការកែទម្រង់ច្បាប់ដែលគណៈបក្ស PiS អនុវត្ត ដូចជា ការបង្កើន
សិទ្ធិសំរាប់ ប៉ូលីស្តនិងគំហិតសិទ្ធិចំពោះតុលាការរដ្ឋធម្មនុញ្ញ ជាដើម៕