ប្រជាជនអ៊ីរ៉ាក់ប្រមូលផ្តុំគ្នាដើម្បីរំលឹកខួបគម្រប់១ឆ្នាំនៃការទទួលមរណភាពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani (ប្រភព៖Reuters) |
នាថ្ងៃទី ៣ ខែមករា ប្រជាជនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីបាកដាដ (Baghdad) នៃប្រទេសអ៊ីរ៉ាក់ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍នេះបានធ្វើឡើងស្របពេលដែលគូសសញ្ញាខួបគម្រប់ ១ឆ្នាំនៃទិវា អាមេរិកវាយប្រហារតាមអាកាសអន្តរជាតិនៅទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani ត្រូវបានបាត់បង់ជីវិត។
អ្នកចូលរួមក្នុងការធ្វើដង្ហែក្បួនបាតុកម្មនេះបានប្រមូលផ្តុំគ្នានៅទីលាន Tahrir ដើម្បីគាំទ្រការអំពាវនាវឲ្យមានការប្រមូលផ្តុំគ្នារបស់កងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ (PMF) ដែលធ្លាប់ត្រូវបានគេចាត់ទុកដាទទួលការគាំទ្រពីអ៊ីរ៉ង់។ ពួកគេបានស្រែកហ៊ោកញ្ជ្រៀវពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិកនិងគ្រវីទង់ជាតិ អ៊ីរ៉ាក់ផងដែរ៕