បុណ្យ​តេត​ប្រពៃណី​​ របស់​បងប្អូន​​ជន​វៀតណាមនៅឯបរទេស

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែមករា បងប្អូនជនវៀតណាមចំនួនជិត ១០០ នាក់នៅទីក្រុង Chennai ប្រទេសឥណ្ឌាបានចូលរួមកម្មវិធី“បុណ្យតេត សហគមន៍ - និទាឃរដូវស្រុកកំណើត ២០២៣” ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាសហការជាមួយគណៈកម្មការប្រតិបត្តិសមាគមជនវៀតណាមនៅទីក្រុង Chennai។
បុណ្យ​តេត​ប្រពៃណី​​ របស់​បងប្អូន​​ជន​វៀតណាមនៅឯបរទេស - ảnh 1សហគមន៍ជនវៀតណាមនៅទីក្រុង Chennai បានចូលរួមក្នុងពិធីនេះ។ (រូបថត៖ Dung Hoang/VOV-New Delhi)

ថ្លែងមតិនៅពិធីបើកកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Nguyen Thanh Hai បានសង្កត់ធ្ងន់ថា៖ “សហគមន៍ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន និងជាប្រភពកម្លាំងផ្ទៃក្នុងរបស់ប្រជាជាតិវៀតណាម និងជាកត្តាសំខាន់ដែលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសយើងជាមួយប្រទេសដទៃទៀត។ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាចាត់ទុកការងារអាណិកជនវៀតណាមនៅឥណ្ឌាជាសសរស្ដម្ភមួយក្នុងសកម្មភាពជាច្រើន។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយឧបត្ថម្ភប្រជាជនធ្វើអាជីវកម្ម រស់នៅ ក៏ដូចជាលើកកម្ពស់ឋានៈគតិយុត្តនៅឥណ្ឌា និងរៀបចំសកម្មភាពដោយផ្ទាល់ជាច្រើន ដើម្បីតភ្ជាប់អាណិកជនជាមួយស្រុកកំណើត និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ"។

នៅថ្ងៃទី ១៥ ខែមករានេះដែរ  ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន និងស្ថានទូតវៀតណាមប្រចាំនៅគុយបាបានប្រារព្ធពិធីបុណ្យតេតសហគមន៍ឆ្នាំ ២០២៣។

កាលពីថ្ងៃទី ១៤ ខែមករា ប្រជាជនវៀតណាមជាង ១០០០ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានមានវត្តមាននៅទីក្រុងប៊ែកឡាំងដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Vu Quang Minh បានពិនិត្យឡើងវិញនូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ; អះអាងថាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់។

បុណ្យ​តេត​ប្រពៃណី​​ របស់​បងប្អូន​​ជន​វៀតណាមនៅឯបរទេស - ảnh 2ឯកអគ្គរដ្ឋទូត Vu Quang Minh ជាមួយភរិយា និងអភិបាលក្រុង Wernigerode លោក Tobias Kascha និងភរិយា លើកកែវអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣។ (រូបថត៖ Manh Hung/TTXVN)

នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅប្រ៊ុយណេបានរៀបចំពិធីបុណ្យតេតសហគមន៍ - និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៣ ដោយមានការចូលរួមពីប្រជាជនវៀតណាមជាង ១០០នាក់ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសប្រ៊ុយណេ រួមជាមួយភ្ញៀវអន្តរជាតិមួយចំនួន។

ស្ថានអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver កាណាដា នាថ្ងៃទី ១៤ ខែមករា ក៏បានរៀបចំកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ឆ្នាំថោះ បញ្ចស័ក ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍ជនវៀតណាមប្រមាណ ៤០០ នាក់ដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅតំបន់ភូមិសាស្ត្រខាងលិច (ខេត្ត កូឡុំប៊ីអង់គ្លេស អាល់បឺតា និងតំបន់ដែនដី Yukon) រួមជាមួយមិត្តភក្តិអន្តរជាតិជាច្រើន៕

 

ប្រតិកម្មទៅវិញ