បុណ្យ​តេតនៅស្រុកកោះ Bach Long Vi

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៩ និង ១០ ខែមករា) កងកម្លាំងប៉ូលីសសមុទ្រលេខ ១១ (បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ១) បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំសកម្មភាពដែលមានប្រធានបទ“និទាឃរដូវកោះសមុទ្រ - បុណ្យតេតដ៏កក់ក្តៅរបស់យោធានិងប្រជាជន” នៅស្រុកកោះ Bach Long Vy (ទីក្រុង Hai Phong) ។

ក្នុងកម្មវិធីនេះ បានប្រព្រឹត្តិទៅសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជា៖ អុជធូបនៅស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្រុក Bach Long Vi; ចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ដល់ភ្នាក់ងារ និងអង្គភាពចំនួន ១៥ នៃកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅស្រុកកោះ; ផ្តល់អំណោយចំនួន ៣០ កញ្ចប់ និងកង់ ១០គ្រឿង ជូនដល់គ្រួសារគោលនយោបាយ និងសិស្សានុសិស្សដែលជំនះរាល់ការលំបាក សិក្សាបានពូកែ។

បុណ្យ​តេតនៅស្រុកកោះ Bach Long Vi - ảnh 1កងកម្លាំងប៉ូលីសសមុទ្រលេខ ១១ ប្រគល់កង់ ជូនដល់គ្រួសារគោលនយោបាយ និងសិស្សានុសិស្សដែលជំនះរាល់ការលំបាក សិក្សាបានពូកែ។

លើសពីនេះទៅទៀត គណៈកម្មាធិការរៀបចំកម្មវិធីក៏បានរៀបចំ “ផ្សារសូន្យដុង” ដោយមានមុខទំនិញស្បៀងអាហារសំខាន់ៗជាច្រើន ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំរោង ឆស័ក និងប្រគល់ទង់ជាតិចំនួន ៥០០សន្លឹកផងដែរ។

លោក Bui Trung Tien លេខាគណៈកម្មាធិការបក្សស្រុក Bach Long Vi បានឲ្យដឹងថា សកម្មភាពក្នុងកម្មវិធីបានលើកទឹកចិត្ត និងចែករំលែកជាមួយរដ្ឋបាល និងប្រជាជន ស្ថាប័ន និងកងកម្លាំងដែលឈរជើងនៅស្រុកកោះ នូវនូវចំណាបអារម្មណ៍ដ៏កក់ក្តៅ នៅពេលបុណ្យតេតមកដល់។ តាមនោះ រួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋបាល កងទ័ព និងប្រជាជនស្រុកកោះ Bach Long Vi ដើម្បីរក្សាអធិបតេយ្យភាពកោះសមុទ្រនៃមាតុភូមិ៕

ប្រតិកម្មទៅវិញ