បុណ្យណូអែលដ៏ក្រៀមក្រំនៅ "ដែនដីពិសិដ្ឋនៃគ្រិស្តសាសនា"

Chia sẻ
(VOVWORLD) - នៅឆ្នាំនេះ ជម្លោះដែលកំពុងតែបន្តរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា បានធ្វើឱ្យបរិយាកាសបុណ្យណូអែលមានភាពក្រៀមក្រំ និងអាប់អួរ។

 នៅក្នុងព្រះវិហារកាតូលិក ពិធីបុណ្យណូអែលដ៏សំខាន់នៅតែត្រូវបានប្រារព្ធឡើង ប៉ុន្តែមិនបើកចំហសម្រាប់អ្នកធ្វើធម្មយាត្រា និងប្រជាជននោះទេ។

បុណ្យណូអែលដ៏ក្រៀមក្រំនៅ "ដែនដីពិសិដ្ឋនៃគ្រិស្តសាសនា" - ảnh 1នៅខាងក្រៅព្រះវិហារគ្រិស្តសាសនាក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ Vu Hoi/TTXVN នៅអ៊ីស្រាអែល

នៅទីក្រុងយេរូសាឡឹម ដែលត្រូវបានចាត់ទុកថាជា "ដែនដីពិសិដ្ឋនៃគ្រិស្តសាសនា" ជារៀងរាល់ឆ្នាំមានគ្រិស្តសាសនិកជាង ១ លាននាក់ពីប្រទេសផ្សេងៗ មកទីនេះដើម្បីធ្វើធម្មយាត្រា។ ឆ្នាំនេះ ព្រះវិហារនៅទីនេះលែងមានដើមណូអែល គ្មានការប្រគុំតន្ត្រី គ្មានការតាំងពិព័រណ៍បុណ្យណូអែល ឬព្រឹត្តិការណ៍អប់អរបុណ្យណូអែលនៅខាងក្រៅទៀតទេ។ នៅខាងក្រៅព្រះវិហារក៏លែងមានពន្លឺភ្លើងតុបតែងលម្អដ៏អស្ចារ្យទៀតឡើយ។

ក្រៅពីការព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាព ភ្ញៀវទេសចរបរទេសនៅឆ្នាំនេះក៏ប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការធ្វើដំណើរផងដែរ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិភាគច្រើនបានផ្អាក់ជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល។ ក្រៅពីនេះ ដើម្បីអាចទៅកន្លែងសាសនា ជាពិសេសព្រះវិហារនៅទីក្រុង Bethlehem អ្នកទេសចរណ៍ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង៕

ប្រតិកម្មទៅវិញ