|
សមាគមមិត្តភាពបារំាង-វៀតណាមរៀបចំទិវា "មិត្តភាពសាមគ្គីជាមួយវៀតណាម"
(រូបថតៈ vov.vn) |
(VOVworld)-ក្នុងសេចក្តីជូនដំណឹងផ្ញើរជូនស្ថានទូតវៀតណាមប្រចាំនៅបារាំងនា
ថ្ងៃទី១៣ឧសភា សមាគមមិត្តភាពបារាំង-វៀតណាម (AAFV)បានបរិហារទោស លើអំពើរំលោភច្បាប់អន្តរជាតិរបស់ចិន ពេលដែលចិនបានបញ្ជូនស្ថានីយ៍ខួង
Haiyang Shiyou 981 ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្រ របស់
វៀតណាម។ សេចក្តីជូនដំណឹងនេះបានសង្កត់ធ្ងន់ថា “ចិនបានរំលោភទៅ លើ
ច្បាប់អន្តរជាតិទៅតាមទស្សនៈរបស់ខ្លួន ដើរបញ្ច្រាស់ជាមួយបណ្តាទំនាក់ទំនងសហប្រតិបត្តិការដែលបានបង្កើតឡើងមុននេះ”។សេចក្តីជូនដំណឹងនេះក៏បាន អំពាវនាវចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 ចេញពីដែនសមុទ្ររបស់ វៀត
ណាម ព្រមទាំងគោរពរាល់កិច្ចសន្យាតាក់តែងក្រមប្រតិបត្តិCOCឲ្យបានឆាប់បំ
ផុត។ ទន្ទឹមនឹងនោះ លោកស្រី Hélène Luc ព្រឹទ្ធសមាជិកកិត្តយស និងជាប្រធាន កិត្តយសសមាគមមិត្តភាពបារាំង-វៀតណាមបានសរសេរលិខិត សម្តែងចំណង សាមគ្គីភាពជាមួយវៀតណាម៕