បណ្តា​សកម្មភាពអបអរសាទរខួបលើកទី ៥០ ទិវាជ័យជំនះ “ហាណូយ-Dien Bien Phu លើលំហរ​អាកាស​”

Chia sẻ
(VOVWORLD) - គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទើបនឹងចេញផ្សាយផែនការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ - Dien Bien Phu លើលំហរអាកាស” (១៨ ធ្នូ ១៩៧២ - ១៨ ធ្នូ ២០២២)។
បណ្តា​សកម្មភាពអបអរសាទរខួបលើកទី ៥០ ទិវាជ័យជំនះ “ហាណូយ-Dien Bien Phu លើលំហរ​អាកាស​” - ảnh 1ការហ្វឹកហ្វឺន ត្រៀមខ្លួនប្រយុទ្ធសម្រាប់ ១២ ថ្ងៃនិងយប់ ខែធ្នូ ឆ្នាំ ១៩៧២។ (រូបថត៖ TTXVN)
តាមនោះ ទីក្រុងហាណូយនឹងរៀបចំការប្រលងស្វែងយល់ពីប្រពៃណី ៥០ ឆ្នាំជ័យជំនះ "ហាណូយ - Dien Bien Phu លើលំហរអាកាស"; រៀបចំការជួបប្រាស្រ័យ និងកិច្ចប្រជុំប្រពៃណីជាមួយអតីតយុទ្ធជន ឥស្សរជននិងសាក្សីប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ ក៏បានរៀបចំសិក្ខាសាលា និងជំនួបប្រាស្រ័យរវាងយុវវ័យជាមួយគណៈប្រតិភូអតីតយុទ្ធជន ដែលបានចូលរួមក្នុងសមរភូមិរយៈពេល ១២ ថ្ងៃនិងយប់ “ហាណូយ - Dien Bien Phu លើលំហរអាកាស” ឆ្នាំ ១៩៧២។ ទីក្រុងហាណូយក៏បានរៀបចំការតាំងពិពណ៌ប្រធានបទនៅ សារមន្ទីរជ័យជំនះ B៥២ និងការតាំងពិព័រណ៍មួយចំនួននៅតាមមូលដ្ឋាន និងសាលារៀន; សាក់សួរសុខទុក្ខអតីតយុទ្ធជន នាយទាហាន និងកម្មាភិបាលនគរបាលជាគំរូផងដែរ៕
 

ប្រតិកម្មទៅវិញ