បណ្តាប្រទេសអាស៊ានសន្យាសហប្រតិបត្តិការដើម្បីស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។ (រូបថត៖ Antara) |
សន្និសីទនេះបានទាក់ទាញការចូលរួមពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេសអាស៊ានទាំង៩ រួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួមជាមួយតំណាងរបស់ទីម័រ-ឡេស្តេ ក្នុងនាមជាអ្នកសង្កេតការណ៍។
AFMGM លើកទី ២ ឆ្នាំ ២០២៣ មានគោលបំណងតាមដាន និងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការអនុវត្តខ្លឹមសារសេដ្ឋកិច្ចអាទិភាព (PED) និងពិភាក្សាអំពីបញ្ហាដែលបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានការយកចិត្តទុកដាក់។ សន្និសីទនេះបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា៖ ធ្វើបច្ចុប្បន្នភាពហានិភ័យសេដ្ឋកិច្ចសកល យថាទស្សន៍និងបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាកិច្ចសន្ទនាគោលនយោបាយស្តីពីការឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តហិរញ្ញវត្ថុប្រកបដោយចីរភាព។ សន្និសីទនេះគ្រោងនឹងអនុម័តលើសេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រី (JMS) ដោយទទួលស្គាល់លទ្ធផលនៃការអនុវត្តគំនិតផ្តួចផ្តើម កិច្ចព្រមព្រៀងរួម និងផែនការសកម្មភាព ក៏ដូចជាតាមដានរបៀបវារៈសហប្រតិបត្តិការដែលបានពិភាក្សានៅវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន៕