បណ្តាប្រទេសអារ៉ាប់អបអរសាទរកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា

Chia sẻ
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន អេហ្ស៊ីប និងហ្ស៊កដានីបានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា។
បណ្តាប្រទេសអារ៉ាប់អបអរសាទរកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា - ảnh 1 បណ្តាប្រទេសអារ៉ាប់អបអរសាទរកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងដំណើរការ
សន្តិភាពនៅមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន អេហ្ស៊ីប និងហ្ស៊កដានីបានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា។ នៅក្នុងសេចក្ដីប្រកាសដែលបាននាំចេញនៅក្នុងកិច្ចប្រជុំទីក្រុងគែរ (អេហ្ស៊ីប) រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន អេហ្ស៊ីបនិងហ្ស៊កដានីបានស្វាគមន៍តួនាទីរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ បណ្ដារដ្ឋមន្តីការបរទេសក៏មានក្ដីសង្ឃឹមថា រដ្ឋបាលវ៉ាស៊ីនតោននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងនាពេលខាងមុខ។សេចក្តីប្រកាសនេះត្រូវបាននាំចេញមុនពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈឹមបូព៌ារបស់គណៈប្រតិភូសេតវិមាន ក្នុងនោះមានទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក Donald Trump លោក Jared Kushner ៕

ប្រតិកម្មទៅវិញ