បណ្តាប្រទេស​អាមេរិកឡាទីន​មានចំណាប់​អារម្មណ៍​ចំពោះ​រាល់លទ្ធផល​ក្នុងការ​ទប់ស្កាត់ជំងឺរាតត្បាត COVID – 19 របស់វៀតណាម

Chia sẻ
(VOVWORLD) - វៀតណាមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាំងពីដំបូងទី ដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធ នៃប្រព័ន្ធទាំងមូល និងសាមគ្គីភាពនៃប្រជនទាំងមូល ដើម្បីគ្រប់គ្រងផលប៉ះពាល់នៃជំងឺ COVID-19។
បណ្តាប្រទេស​អាមេរិកឡាទីន​មានចំណាប់​អារម្មណ៍​ចំពោះ​រាល់លទ្ធផល​ក្នុងការ​ទប់ស្កាត់ជំងឺរាតត្បាត COVID – 19 របស់វៀតណាម - ảnh 1 (រូបថត៖ កាសែតអន្តរជាតិ)

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅគណបក្សនយោបាយ ជឿន លឿនជាច្រើននៅ អាមេរិក ឡាទីនបានបង្ហោះសារដោយបង្ហាញនូវសាមគ្គីភាព ដោយបានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀត ណាម ក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកល COVID – 19។ ក្នុងសារមួយរបស់សាធារណរដ្ឋ Dominicana គណបក្សចលនាឆ្វេងនិយមសាមគ្គីភាព (MIU) ដែលជាគណបក្សនយោបាយមួយ នៃសម្ព័ន្ធភាពកាន់អំណាចបានសម្តែងការកោតសរសើរចំពោះការដែលវៀតណាមបានត្រៀមរៀបចំយ៉ាងឆាប់រហ័ស ដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID – 19។ វៀតណាមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាំងពីដំបូងទី ដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធ នៃប្រព័ន្ធទាំងមូល និងសាមគ្គីភាពនៃប្រជនទាំងមូល ដើម្បីគ្រប់គ្រងផលប៉ះពាល់នៃជំងឺ COVID-19។

ក្នុងពេលនោះ គណបក្សកុម្មុយនិស្តឈីលីក៏បានសម្តែង ការកោតសរសើរចំពោះរាល់វិធានការ ដែលវៀតណាមបានអនុវត្តន៍ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខណៈដែលប្រទេសជាច្រើននៅលើពិភពលោក កំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លង។ រាល់សមិទ្ធិផលរបស់វៀតណាមក្នុងការទប់ទល់នឹង ជំងឺ COVID-19 គឺជាគំរូមួយសម្រាប់រដ្ឋាភិបាលជាច្រើននៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ