បណ្តាប្រទេសនៅសេសសល់ដែលចូលរួមកិច្ចព្រមព្រៀង JCPOA បានប្តេជ្ញាការពារកិ​ច្ចព្រមព្រៀងនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែធ្នូ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់និងបណ្តាប្រទេសនានារួមមានចក្រភពអង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីការពារផែនការសកម្មភាពរួម (JCPOA)។
បណ្តាប្រទេសនៅសេសសល់ដែលចូលរួមកិច្ចព្រមព្រៀង JCPOA បានប្តេជ្ញាការពារកិ​ច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់ជួបគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំំពីកិច្ចព្រមព្រៀង JCPOA  (ប្រភព៖ Irangov)

ការថ្លែងការណ៍ដូចពោលខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសន្និសីទតាមប្រព័ន្ធវីដេអូក្រៅផ្លូវការរបស់ភាគីនៅសេស សល់ដែលចូលរួមកិច្ចព្រមព្រៀង  JCPOA ក្រោមអធិបតីភាពតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ លោក Josep Borrel ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហត្ថលេខី រួមមាន អ៊ីរ៉ង់ ចក្រភពអង់គ្លេស បារាំង រុស្ស៊ីចិននិងអាល្លឺម៉ង់។ រដ្ឋមន្រ្តីការបរទេសទាំងអស់បានបញ្ជាក់សារជាថ្មីម្តងទៀតថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅតែជាកត្តាដ៏សែនសំខាន់នៃកម្មវិធីមិនរីកសាយភាយអាវុធនុយក្លេអ៊ែរសកលលោក និងជាសមិទ្ធិផលដ៏សំខាន់នៃគោលនយោបាយការបរទេសពហុភាគី ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ