បណ្តាប្រទេសនៅជុំវិញពិភពលោកបានចាត់វិធានការជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (រូបថត៖ baoquocte.vn) |
លើសពីនេះទៀត សាកលវិទ្យាល័យរុស្ស៊ីនឹងតម្រូវឱ្យពន្យារថ្ងៃឈប់សម្រាករហូតដល់ថ្ងៃទី ១ ខែមីនា សម្រាប់និស្សិតចិនវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណី។តំបន់ចំនួន ៥ នៅចុងបូព៌ាររបស់ប្រទេស រុស្ស៊ីរួមមានខេត្ត Amur តំបន់ស្វយ័ត ជនជ្វីហ្វ ខេត្ត Khabarovsk ខេត្ត Primorsk និងតំបន់ Outer Baikal នឹង អូសបន្លាយការបិទច្រកទ្វារព្រំដែនជាមួយប្រទេសចិន ដើម្បីការពារហានិភ័យនៃការ ឆ្លងវីរុសកូរ៉ូណាផងដែរ។
រដ្ឋាភិបាលកាណាដា គ្រោងនឹងជម្លៀសពលរដ្ឋរបស់ខ្លួនឲ្យចេញពីប្រទេសចិន ក្នុងបរិបទមានប្រជាជនជាង ៦០០០ នាក់នៅប្រទេសចិន ត្រូវបានបញ្ជាក់ថាមានការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលលើសពីបរិមាណករណីរឆ្លងមេរោគរលាកផ្លូវដង្ហើម SARS នៅប្រទេសចិនកាលពីឆ្នាំ ២០០៣៕