បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី (រូបចត៖ AFP/TTXVN) |
នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំង ៣ ជាប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងប្រទេសស៊ីរី។ អញ្ជើញថ្លែងក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានគណៈ បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ. ស.ប បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ត្រូវអនុវត្តតាមកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់ និងគោរពច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌ ព្រមទាំងបំពេញកាតព្វកិច្ចការពារជនស៊ីវិលផងដែរ។ លោក Dang Dinh Quy បានអបអរសារទរចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅប្រទេសស៊ីរី រួមទាំងអង្គការអន្តរជាតិនិងប្រទេសដទៃទៀត ហើយលោកក៏បានសង្កត់ធ្ងន់លើតួនាទីនិងការទទួលខុសត្រូវជាចម្បងរបស់រដ្ឋាភិបាលស៊ីរីក្នុងការធានាផ្តល់ជំនួយមនុស្សធម៌ផងដែរ៕