អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN) |
សេចក្តីថ្លែងការណ៍នេះត្រូវបានលោក Antonio Guterres នាំចេញក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំភាយឧស្ម័នទាំងនេះ កំពុងតែកើនឡើងយ៉ាងខ្លាំង។ អ្នកដែលកំពុងរស់នៅក្នុងលក្ខខណ្ឌងាយរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុ រួមទាំងអ្នកដែលកមពុងរស់នៅក្នុងតំបន់អាស៊ីខាងត្បូង មានហានិភ័យស្លាប់ដោយសារឥទ្ធិពលអាកាសធាតុខ្ពស់ជាង ១៥ដង។ បច្ចុប្បន្ននេះ ស្ទើរតែពាក់កណ្តាលនៃប្រជាជននៅលើពិភពលោកស្ថិតក្នុងក្រុមនេះ ដែលភាគច្រើនគឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕